ក្រុ​ម​ហ៊ុន​​ស្រាបៀ​រក​ម្ពុជា​ផ្គើន​នឹង​សារ​ចរ​ណែ​នំារ​បស់​ស​ម្តេច ​នាយ​ករដ្ឋ​មន្រ្តី​ហ៊ុន​សែ​ន

ប្រ​ជា​ពលរ​ដ្ឋ​​​ជា​​​ច្រើ​ន​​​បាន​​​រិះ​គន់​​ថា​​មុ​ន​​​ថ្ងៃ​​​​បោះ​​​​ឆ្នោត​​​ជ្រើស​​​​តាំង​​​តំ​ណា​ង​​​រាស្រ្ត​​​​នីតិ​​​កា​ល​​​ទី​​​៥​​​​​នៅ​ថ្ងែអា​ទិត្យ​​​ ទី​​​២៨​​ ខែ​​​កក្កដា​​​ ឆ្នាំ​​ ​២០១​៣​​ ក​ន្លង​​ទៅ​​នេះ​​ប៉ុ​ន្មាន​​​ថ្ងៃ​​សម្តេ​ច​​នា​យក​រ​ដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​​ បាន​​ចេញ​​សេចក្តី​​ប្រកាស​​សារាចរ​​ណែនំា​​មួយ​តា​ម​រយៈ​វិ​ទ្យុ​ និ​ង​ទូរទ​ស្សន៏​ ព្រ​ម​​ទំាង​បណ្តាញ​សារ​ព័ត៌​មាន​ក្នុង​ស្រុក​មួយ​ចំនួន​ដើម្បី​ជួយ​ផ្សព្វ​ផ្សាយ​ដល់​អាជីវករ​ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​នៅ​ទូ​ទំាង​ប្រទេស​កម្ពុជា​មិន​ត្រូវ​ពិសារ​នឹង​លក់​គ្រឿង​ស្រវឹង​នៅ​ថ្ងៃ​ទី​២៧​ និង​ ថ្ងៃ​ទី​២៨​ ឆ្នាំ​​២០១៣​ ជា​ដាច់​ខាត​ដែល​នំា​ឲ្យ​កើត​មាន​អំពើ​ហឹង្សា​មុខ​ថ្ងៃ​បោះ​ឆ្នោត​នឹង​ថ្ងៃ​បោះ​ឆ្នោត​។​

ប៉ុន្តែ​ជា​អកុសល​សារាចរ​ណែនំា​របស់​សម្តេច​នាយក​រដ្ឋ​មន្រ្តី​ហាក់​គ្មាន​ប្រសិទ្ធភាព​នោះ​ទេ​ គេ​បាន​សង្កេត​មើល​ឃើញ​ក្រុម​អាជីវករ​និង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​បាន​នំា​គ្នា​ពិសារ​និង​លក់​គ្រឿង​ស្រាវឹង​យ៉ាង​គគ្រឹក​គគ្រេង​នៅ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត​និង​នៅ​ថ្ងៃ​បោះ​ឆ្នោត​ប៉ុន្តែ​ពុំ​មាន​ការ​ប្រើប្រាស់​អំពើ​ហឹង្សា​ដាក់​គ្នា​នោះ​ទេ​។​

ប៉ុន្តែ​ដោយ​ឡែក​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​សង្កេត​មើល​ឃើញ​ថា​ក្រុម​ហ៊ុនផលិត​ស្រាបៀរ​កម្ពុជា​ដែល​នៅ​ក្រោមការ​គ្រប់​របស់​ក្រសួង​ពាណិជ្ជ​កម្ម​និង​ក្រសួង​សុខាភិបាល​និង​ក្រសួង​ពាក់ពន្ធ័​មួយ​ចំនួន​ទៀត​ មិន​បាន​ស្តាប់​តាម​សារចរ​ណែនំា​របស់​តេជោ​សែន​ទេ​។​ លើស​ពី​នេះ​ក្រុម​ហ៊ុន​ស្រាបៀរ​កម្ពុជា​បាន​នាំ​គ្នា​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​របស់​ខ្លួន​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​តាម​កញ្ជាក់​ទូរ​ទស្សន៏​ក្នុង​កម្ម​វិធី​ក្បាច់​គុណ​ប្រដាល់​ខ្មែរ​បុរាណ​និង​កម្ម​វិធី​ផ្សេងៗ​ទៀត ​ដោយ​ផ្គើន​និង​អនុសាសន៏​សារចរ​ណែនំា​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​យ៉ាង​ពេញ​ទំហឹង​។ ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​នេះ​មិន​ត្រឹម​តែ​ផ្គើន​នឹង​សារចរ​ណែនំា​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ប៉ុណ្ណោះ​ទេ​តែ​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា​ថែម​ទំាង​បាន​ផ្សព្វ​ផ្សាយ​ជូន​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឲ្យ​ឈ្លក់​វង់​វែន​នឹង​គ្រឿង​ស្រវឹង​ថែម​ទៀត​ផង​។​

បច្នុប្បន្ន​នេះ​មាន​ការ​រិះ​គន់​ពី​សំណាក់​បង​ប្អូន​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​ចាស់​ដៃ​ថា​ ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​នេះ​គឺ​មាន​អំណាច​ខ្លាំង​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​នេះ​បាន​យក​កេរ្ថិ៍​ឈ្មោះ​និង​រូបភាព​បា្រសាទ​ព្រះវិហារ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​​មក​ជាន់​ឈ្លី​នៅ​លើ​សំបក​ស្រា​បៀរ​របស់​ខ្លួន​ទៀត​ផង​។​​

កត្តា​ទាំង​នេះ​មិន​ត្រឹម​តែ​ប្រជា​ពលរដ្ឋ​កម្ពុជា​ មាន​ការ​រិះគន់​ប៉ុណ្ណោះ​នោះ​ទេ​ សូម្បី​តែ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ក៏​មាន​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ក្លា​ផង​ដែរ​​ ចំពោះ​ក្រុម​ហ៊ុន​ផលិត​ស្រាបៀរ​កម្ពុជា​នេះ​មិន​គួរ​ណាយ​ក​កេរ្ថិ៍​ឈ្មោះ​និង​រូបភាព​ប្រាសាទ​ព្រះវិហារ​ដែល​ជា​សម្បត្តិ​បេតិ​កភណ្ឌពិភព​លោក​យក​មក​ធ្វើ​ជា​អា​ជីវ​កម្ម​បែប​នេះ​ទេ​។​

ពាក់​ពន្ធ័​និង​ជុំ​វិញ​ព័ត៌​មាន​ខាង​លើ​នេះ​សង្ឃឹម​ថា​សម្តេច​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ដែល​ជា​នាយក​រដ្ឋ​មន្រ្តី​ជាប់​ឆ្នោត​ក្នុង​អាណត្តិ​ទី​៥​នេះ​គួរ​មាន​វិធាន​ការណ៏​សើរ​រើ​ឡើង​វិញ​នៅ​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​កម្ពុជា​នេះ​ដែល​បាន​យក​កេរ្ថិ៍​ឈ្មោះ​ប្រាសាទ​ព្រះ​វិហារ​យក​មក​ធ្វើ​អា​ជីវ​កម្ម​ផ្ទាល់​ខ្លួន​បែប​នេះ​ទេ​ដែល​នំា​ឲ្យ​អស់​តម្លៃ​នូវ​សម្បត្តិ​ដ៏​មហា​សាល​មួយ​នេះ​ពី​សំណាក់​មហាជន​ដែល​មាន​ជន​ឆ្លៀត​ឱកាស​មួយ​ចំនួន​ដូច​ជា​អគ្គនាយក​ក្រុម​ហ៊ុន​ផលិត​ស្រា​បៀរ​​កម្ពុជា​នេះ​។​

images

Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.