ក្រុ​ម​អាវក្រ​ហម​ថៃៈ​ ទទួ​ល​យក​ការ​ព​ន្យារ​ពេល​បោះឆ្នោ​តបោះ ​នឹង​ទទួ​លយ​ក​ការ​ធ្វើរ​ដ្ឋប្រ​ហារដោយស្ងាត់ស្ងៀម

មេ​ដឹក​នាំ​ក្រុម​បា​តុករ​អា​វ​ក្រហម​ថៃ​បា​ន​លើ​ក​ឡើង​​ថា​ ពួក​គេ​​នឹង​មិ​ន​ទ​ទួល​យក​​ការ​ព​ន្យារពេល​​បោះ​​ឆ្នោត​នោះ​​ឡើ​យ​។​ ការ​​ព្រម​ទ​ទួលយ​ក​កា​រ​ពន្យារ​ពេល​​បោះ​ឆ្នោត​ ​ប្រៀ​ប​ដូច​ទ​ទួល​យក​ការ​​ធ្វើ​ រដ្ឋ​ប្រហារ​​ដោយ​​ស្ងៀមស្ងាត់​​អ៊ី​យ​ចឹ​ង​​ដែរ​។​

​តុ​លាការ​​ធម្មនុ​ញ្ញ​ប្រទេ​ស​ថៃ​កា​ល​ពី​ថ្ងៃ​​សុក្រ​បាន​​កាត់សេច​ក្ដី​ថា​ ការ​​បោះ​ឆ្នោត​​នា​​ថ្ងៃ​ទី​២​ ខែកុ​ម្ភៈ​ អា​ច​នឹង​ពន្យារ​ពេល​ ប៉ុន្ដែ​វា​អាស្រ័យ​ទៅ​លើ​ថា​ តើ​មានការ​ឯកភាព​គ្នា​ដែរ​ឬទេ​រវាង​គណៈ​ក​ម្មា​ធិ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នឹង​ នាយក​រដ្ឋមន្ដ្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ដែល​ជា​ប្រមុខ​រដ្ឋាភិបាលចាំផ្ទះ​នោះ​ ។​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​បាន​ស្នើ​ទៅ​តុលាការ​ធម្មនុញ្ញ​ឱ្យ​សម្រេច​ពន្យារពេល​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​អាស្រ័យ​ស្ថានការណ៍​ន​យោ​បាយ​នៅ​ក្នុង​ប្រទេស​កំពុង​ចលាចល​ហើយ​ មិន​អាច​ធ្វើ​ឱ្យ​ការ​រៀបចំ​បោះ​ឆ្នោត​ប្រព្រឹត្ដ​ទៅ​ដោយ​តម្លាភាព​ និង​យុត្ដិធម៌​។​
​ទោះ​យ៉ាងណា​នៅ​ថ្ងៃ​ទី​២៧​ ខែមករា​ ឆ្នាំ​២០១៤​ គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ថៃ​មាន​គម្រោង​ជួប​ពិភាក្សា​ស្ដី​អំពី​ការ​ពន្យារពេល​រៀបចំ​ការ​បោះឆ្នោត​នេះ​ជាមួយ​លោកស្រី​យី​ង​ឡាក់​ដើម្បី​ស្វែងរក​ចំណុច​ព្រមព្រៀង​គ្នា​មួយ​មុន​ពេល​ព្រះរាជ​សម្រេច​ចុង​ក្រោយ​ពី​ព្រះមហាក្សត្រ​ ។​

​រដ្ឋាភិបាល​ថៃ​ធ្លាប់​បាន​ប្រកាស​រួច​ ហើយ​ថា​ ខ្លួន​មិន​អាច​លុប​ចោល​ ឬ​ ពន្យារពេល​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ នោះ​ឡើយ​ ពីព្រោះ​វា​ផ្ទុយ​ពី​ច្បាប់​ និង​ផ្ទុយ​ពី​ព្រះរាជក្រឹត្យ​ដែល​ឡាយព្រះហស្ដ​លេខា​ដោយ​ព្រះមហាក្សត្រ​ ។​ រដ្ឋ​ធម្ម​នុ​ញ្ញ​ថៃ​បាន​ចែង​ថា​ បន្ទាប់​ពី​ការ​រំលាយ​សភា​បាន​៤៥​ថ្ងៃ​ ឬ​៦០​ថ្ងៃ​នោះ​ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​រៀបចំ​ការ​បោះ​ឆ្នោត​ ។​

​លោក​ស៊ូ​ថេ​ប​ ថង​ស៊ូ​បាន​ បាន​លា​លែង​ពី​តំណែង​សភា​ ហើយ​ដឹកនាំ​ធ្វើ​បាតុកម្ម​តាំងពី​ចុងឆ្នាំ​២០១៣​មក​ម្ល៉េះ​ ដើម្បី​ទាមទារ​លោកស្រី​នាយក​រដ្ឋមន្ដ្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ចុះ​ចេញពី​តំណែង​។​ ក្រុម​បាតុករ​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​របស់​លោក​ថា​ក់​ស៊ី​ន​ ស៊ី​ណា​វ៉ា​ត្រា​ តីត​នាយក​រដ្ឋមន្ដ្រី​ថៃ​ដែល​ត្រូវ​យោធា​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០០៦​ ហើយ​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ ។​

​ក្រុម​បាតុករ​បាន​ទាមទារ​ឱ្យ​រំលាយ​រដ្ឋាភិបាល​ ហើយ​ដាក់​ជំនួស​ដោយ​ក្រុម​ប្រឹក្សា​ប្រជាជន​ដែល​ពុំ​មានការ​បោះ​ឆ្នោត​នោះ​ដឹកនាំ​ប្រទេស​បន្ដ​រហូត​ទាល់​តែ​មាន​ប្រព័ន្ធ​នយោបាយ​ល្អ​ប្រសើរ​មួយ​។​  ប៉ុន្ដែ​ការ​ទាមទារ​របស់​ក្រុម​បាតុករ​ទាំង​ប៉ុន្មាន​ រដ្ឋាភិបាល​របស់​លោកស្រី​យី​ង​ឡាក់​មិន​អាច​ទទួល​យល់ព្រម​ឡើយ​ ហើយ​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឆាំង​ចូល​រួម​បោះ​ឆ្នោត​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ។​

​ក្រុម​បាតុករ​បាន​បដិសេធ​មិន​ចូល​រួម​បោះ​ឆ្នោត​ ហើយ​បាន​ប្រកាស​ធ្វើ​បា​តុ​កម្ម​រហូត​ទាល់តែ​លោកស្រី​យី​ង​ឡាក់​ចុះ​ចេញពី​តំណែង​ និង​លាឈប់​ពី​ឆាក​នយោបាយ​នៅ​ក្នុង​ប្រទេស​ថៃ​ ។​ ការ​បា​តុ​កម្ម​ឈាន​ដល់​ការ​បិទផ្លូវ​ក្នុង​ក្រុង​បាងកក​ ការ​ប្រឈម​មុខ​នឹង​អំពើ​ហិង្សា​ ។​ ជាក់​ស្ដែង​រហូត​មក​ដល់​ពេល​នេះ​ អំពើ​ហិង្សា​បាន​បណ្ដាល​ឱ្យ​មនុស្ស​៩​នាក់​បាត់បង់​ជីវិត​ និង​រាប់​សិប​នាក់​ទៀត​រង​របួស​ ដោយសារ​តែ​ការ​លប​បាញ់ប្រហារ​ ការ​គប់​គ្រាប់បែកដៃ​ និង​ការ​ប៉ះទង្គិច​គ្នា​ ។​

​នៅ​ថ្ងៃ​ទី​២១​ ខែមករា​ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​អនុវត្ដ​ច្បាប់​គ្រាអាសន្ន​នៅ​ទីក្រុង​បាងកក​ និង​ខេត្ដ​៣​ជុំវិញ​ទីក្រុង​បាង​កក​ក្នុង​រយៈពេល​៦០​ថ្ងៃ​ ខណៈ​ដែល​ការ​ប៉ះទង្គិច​គ្នា​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ និង​រង​របួស​រួច​មក​ ។​

​តាម​លទ្ធផល​ស្ទាបស្ទង់​របស់​សាកល​វិទ្យាល័យ​ក្រុង​បាងកក​បាន​បញ្ជាក់​ថា​ ពលរដ្ឋ​ដែល​គ្រប់​អាយុ​បោះ​ឆ្នោត​ប្រមាណ​៧៩,៦​ភាគរយ​ចង់ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ធ្វើ​ឡើង​តាម​ការ​គ្រោង​ទុក​នា​ថ្ងៃ​ទី​២​ ខែកុម្ភៈ​ ឆ្នាំ​២០១៤​ ។​ ៩,៩​ ភាគរយ​ពុំ​ចង់​បោះ​ឆ្នោត​ និង​១០,៥​ភាគ​ រយ​ ចង់​មានការ​ពន្យារពេល​បោះ​ឆ្នោត​។​  ជាមួយ​គ្នា​នេះ​ដែរ​តាម​លទ្ធផល​ស្រាវ​ ជ្រាវ​បន្ដ​ទៀត​ថា​ ពលរដ្ឋ​ថៃ​២១,៦​ភាគ​រយ​ចង់ឱ្យ​មាន​រដ្ឋប្រហារ​យោធា​ ខណៈ​ ដែល​៥៦​ភាគរយ​ពុំ​ចង់បាន​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា​ទម្លាក់​រដ្ឋាភិបាល​ ។​

​លោក​ Natthawut​ Saikuar​ ដែល​ជា​មេដឹកនាំ​ក្រុម​អាវ​ក្រហម​ថៃ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៃ​រណសិរ្ស​រួបរួម​លទ្ធិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំពើ​ផ្ដាច់​ការ​ (UDD)​បាន​ថ្លែង​តាម​កាសែត​បាងកក​ ប៉ុស្ដិ៍​ផ្សាយ​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៤​ ថា​ ក្រុម​របស់​លោក​នឹង​មិន​យល់ព្រម​ឱ្យ​មានការ​ពន្យារពេល​បោះ​ឆ្នោត​តាម​ការ​កំណត់​នោះ​ឡើយ​ ពីព្រោះ​ថា​ការ​ព្រម​ទទួលយក​ការ​ពន្យារពេល​បោះ​ឆ្នោត​នេះ​ ប្រៀប​ដូច​យើង​ព្រម​ទទួលយក​ការ​ធ្វើ​រដ្ឋ​ ប្រហារ​ដោយ​ស្ងៀមស្ងាត់​អ៊ីរ​ចឹ​ង​ដែរ​ ៕
images(1)

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.