ជំ​ទាវ​ទីមួយ​បា​រាំង ​វ៉ា​ល់​ឡឺ​រី ​ទ្រី​អឺវេ​ឡឺ ​ធ្វើ​ទស្ស​នកិ​ច្ចនៅឥ​​ណ្ឌា ​បន្ទា​ប់ពី​មាន​ភាព​មន្ទិ​ល​សង្ស័យអំពីឋានៈរបស់លោកស្រី

លោក​ស្រី ​វ៉ាល់​ឡឺ​​រី ទ្រី​អឺ​វេ​​ឡឺ ដែ​ល​ជាទី​​លោក​ជំទាវ​ទី​មួយ​ផ្លូ​វការ​​បារាំង​រូប​នេះ ​គ្រោង​នឹង​ធ្វើ​ទស្ស​នកិច្ច​​នៅ​ឥ​ណ្ឌា ​ស្រប​ពេ​លដែ​ល​ភាព​មិន​ច្បា​ស់​លាស់​ បន្ត​​គ្របដ​ណ្តប់​​លើ​ទំនា​ក់ទំន​ង​របស់​លោក​​ស្រី ជាមួ​យ លោ​ក ហ្វ្រ​ង់​​ស័​រ ហូ​​ឡង់ ប្រ​ធា​នា​ធីប​​តី​បារាំង​​ដែល​កំ​ពុង​ប្រ​ឈម​រឿ​ង​អាស្រូវ​សេ្ន​ហា​លួចលាក់​។​លោកស្រី  វ៉ាល់​ឡឺ​រី ទ្រី​អឺ​វេ​ឡឺ នឹង​ស្ថិតនៅ​ទីក្រុង​មុំ​បៃ ប្រទេស​ឥណ្ឌា​ នៅ​ថ្ងៃអាទិត្យ​និង​ថ្ងៃ​ចន្ទ សម្រាប់​ដំណើរ​ទស្សនកិច្ច​មួយ​ដែល​ត្រូវបាន​​រៀបចំ​និង​ឧបត្ថម្ភ​ដោយ ​ទីភ្នាក់ងារ​ផ្តល់ជំនួយ​បារាំង​(Action Against Hunger) ។​ទីភ្នាក់ងារសារព័ត៌មាន​ AFP បាន​រាយការណ៍​ថា លោកស្រី​ ត្រូវបាន​អញ្ជើញ​ជា​ផ្លូវការ​សម្រាប់​ដំណើរ​ទស្សនកិច្ច​នេះ ។​ការអញ្ជើញ​ជា​ផ្លូវរដ្ឋ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី បានកើត​ឡើង បន្ទាប់ពី​ភាពមន្ទិលសង្ស័យ​បាន​កើនឡើង​ចំពោះ​ឋានៈ​របស់​លោកស្រី ចាប់តាំងពី មានការ​ចោត​ប្រកាន់​ថា លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​លួច​មាន​ទំនាក់ទំនង​ស្នេហារ​ជាមួយ​ស្ត្រី​ម្នាក់​កាលពីពេល​ថ្មី​។​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់  និង លោកជំទាវ​ទីមួយ វ៉ាល់​ឡឺ​រី ទ្រី​អឺ​វេ​ឡឺ មិនបាន​រៀបការ​ទេ។​លោកស្រី វ៉ាល់​ឡឺ​រី ទ្រី​អឺ​វេ​ឡឺ ត្រូវបាន​ដឹក​ចូល​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ការចោទ ប្រកាន់​អំពី​រឿងអាស្រូវ​សេ្ន​ហា​លួចលាក់​របស់ លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ ត្រូវបាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​១០​ខែមករា ​នៅក្នុង​ទស្សនា​វ​ដ្តី​បារាំង​មួយ ដោយមាន​រូបថត​ជាច្រើន​សន្លឹក​ក្នុង​ទស្សនាវដី្ត​នេះ​ដែល​បានបង្ហាញ​លោក ហ្វ្រ​ង់​ស័​រ ហូ​ឡង់ បាន​លួច​ជួប​ស្ងាត់ៗ​ជាមួយ នាង ជូ​លី ហ្គា​យែ​ត តារាភាពយន្ត​បារាំង​៕

_72503861_017894682-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.