លោក​ទួន ​សុគន្ធ​ ប្រធាន​មន្ទីរ​ហិរញ្ញវ​ត្ថុខេត្ត​ព្រៃវែង​ពុករ​លួយជា​ចំហរ​មិនញ​ញើត​នឹង​អង្អភាព​ប្រឆាំង​អំពើ​ពុករ​លូយ

ចាប់តាំងពី​លោក ទួន សុគន្ធទ្បើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ពេលណា​បាន​ប្រើប្រាស់​តួនាទី​ របស់ខ្លួន​ស្វែងរក​ផលប្រយោជន៍​ដោយ​គ្មានអៀនខ្មាស​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថាមន្ត្រី​គណនេយ្យ​តាម​បណ្តា​មន្ទីរ​នានា​ជុំវិញ​ ខេត្ត​និង​ម្ចាស់​ក្រុមហ៊ុន​មួយចំនួន​ដែល​រកស៊ី​នៅក្នុង​ខេត្តព្រៃវែង​បាន​ រិះគន់​លោក ទួន សុគន្ធពី​រឿង​ពូកែ​ទារប្រាក់​ទឹកតែហើយ​ថែមទាំង​មាន​ល្បិចកល​ក្នុងការ​ គាបសង្កត់​លើ​មន្ត្រី​គណនេយ្យ​តាម​មន្ទីរ​នានា​និង​តាម​ក្រុមហ៊ុន​ដែល​ ទទួលបាន​សិទ្ធិ​ផ្គត់ផ្គង់​សម្ភារៈ​សម្រាប់​មន្ទីរ​នានា​យ៉ាង​ប៉ិនប្រសប់​។ បញ្ហា​នេះ​លោក អូន ព័ន្ធមុនីរ័ត្នដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ គួរពិនិត្យមើល​អំពើអាក្រក់​របស់​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​ ជាបន្ទាន់​ ​។

មន្ត្រីរាជការ​បាន​ឲ្យ​ដឹងថា ​រាល់ការរត់​ឯកសារ​សុំ​ដក​សាច់ប្រាក់​របស់ខ្លួន​ដោយ​ត្រូវ​ឆ្លងកាត់​ការ​ស៊ី ​ញ៉េ​របស់លោក ទួនសុគន្ធ​គឺ​សាមី​មន្ទីរ​ទាំងនោះ​ត្រូវ​ចំណាយ​ប្រាក់​ទឹកតែ​មួយផ្នែក​ទៅ​ លោកទួន សុគន្ធ និង​មន្ត្រី​ជំនាញ​នៅ​ការិយាល័យ​ថវិកា​។ការទាមទារ​ប្រាក់​ទឹកតែ​ត្រូវបាន​ កំណត់​តម្លៃ​សេវា​ទៅតាម​ទំហំ​សាច់ប្រាក់​របស់​មន្ទីរ​អង្គភាព​និ​មួយៗ​ហើយ​ ប្រាក់​ដែល​គេ​ទាមទារ​សេវា​ទឹកតែ​ខ្ពស់​គឺ​ប្រាក់​លទ្ធកម្ម​រហូតដល់​ ក្រុមហ៊ុន​មួយចំនួន​មិន​ចង់​ហ៊ាន​ចូលរួម​ដេញថ្លៃ​និង​ពិ​គ្រោះ​​ថ្លៃ​លើ​ ការផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​សម្រាប់​ម​ន្ទីរ​នានា​ក្នុង​ខេត្តព្រៃវែង​ នោះទេ​។អាច​និយាយបាន​ថា​លោក ទួន សុគន្ធនិង​បក្ខពួក​រក​គ្រប់​វិធី​ដើម្បី​ប្រមូល​ផលប្រយោជន៍​យកទៅ​ចែកគ្នា​ ធ្វើ​មាន​ធ្វើបាន​តាម​អំពើ​ចិត្ត​។

អំពើពុករលួយ​របស់​លោក ទួន សុគន្ធនិង​បក្ខពួក​បានធ្វើ​ឲ្យ​មន្ត្រី​គណនេយ្យ​តាម​មន្ទីរ​អង្គភាព​រដ្ឋ​ នានាចំណុះ​សាលាខេត្ត​ព្រៃវែង​មាន​ការមិនសប្បាយចិត្ត​បាន​អំពាវនាវ​ឲ្យ​លោក អូនព័ន្ធមុនីរ័ត្ន​ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ចាត់វិធានការ​ត្រួតពិនិត្យ​ជាបន្ទាន់​។ ​កន្លងមក​លោក ទួន សុគន្ធនិង​បក្ខពួក​តែងតែ​ជំរិត​យកប្រាក់​ទឹកតែ​យ៉ាងច្រើន​ពី​ប្រាក់​ លទ្ធកម្ម​សម្រាប់​មន្ទី​រ​នានាហើយ​សូម្បីតែ​ក្រុមហ៊ុន​ចូលរួម​ដេញថ្លៃ​ ផ្គត់ផ្គង់​សម្ភារៈ​បរិក្ខារ​សម្រាប់​ម​ន្ទីរ​នានា​ក៏​ប្រឈម​នឹង​ការលំបាក​ ដែរ​។មន្ត្រីរាជការ​នៅក្នុង​ខេត្តព្រៃវែង​បាន​អំពាវនាវ​ឲ្យ​លោក អូនព័ន្ធមុនីរ័ត្នចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ​នៅក្នុង​មន្ទីរ​ ហិរញ្ញវត្ថុ​ខេត្តព្រៃវែង​ជាបន្ទាន់​ហើយ​ត្រូវ​ព្រមាន​ក្រុមមន្ត្រី​ពុករលួយ ​តាមច្បាប់​ ៕

អូន-ព័៍ន្ធមុនីរ័ត្ន

Filed in: ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.