មេឈ្មួញ​ធំឈ្មោះ​ សុខ ថៃដឹ​កជញ្ជូនទំនិ​ញគេចព​ន្ធទំនិញ​ខុសច្បាប់​មកស្តុកតា​ម​ឃ្លាំង​នៅក្រុង​តាខ្មៅ

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មេ​គយ​ធំៗ​ក្នុង​ខេត្តកណ្ដាល គឺជា​បង្អែក​រឹងមាំ​របស់​មេ​ឈ្មួញ សុខ ថៃ ទើប​ឈ្មួញ​រូបនេះ​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ មក​ស្តុក​ទុក​នៅ​ទីតាំង​ផ្ទះ​លេខ​០៤៨ ផ្លូវ​លេខ​២១ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដោយ​គ្មាន​ការរំខាន​។ ទីតាំង​ស្តុក​ទំនិញ​ទី​២​របស់​មេ​ឈ្មួញ សុខ ថៃ នៅតាម​ផ្លូ​លេខ​២១​បេ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ហើយ​មិន​ដែលមាន​មន្ត្រី​គយ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ទៅ​ក្បែរ​ទីតាំង​ស្តុក​ទំនិញ​របស់​មេ​ឈ្មួញ សុខ ថៃ នោះឡើយ​។ ដូច្នេះហើយ​ទើប​មានការ​រិះគន់ថា មេ​គយ​ធំៗ​ក្នុង​ខេត្តកណ្ដាល ក៏ដូចជា​មន្ត្រី​គយ​ចល័ត​ខេត្តកណ្ដាល បានចាត់ទុក​មេ​ឈ្មួញ សុខ ថៃ ព្រមទាំង​បក្ខពួក​ជា​ប្រភព​ចំណូល​របស់​ពួកគេ ទើប​ឃុបឃិត​ឲ្យ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​២​កន្លែង​នៃ​ក្រុង​តាខ្មៅ យ៉ាង​សុខ​ស្រួល។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តកណ្ដាល មួយចំនួន​បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ​មេ​ឈ្មួញ សុខ ថៃ (​ឧកញ៉ា សុខ ថៃ​) នៅតែ​ប​ន្តៃ​សកម្មភាព​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​តាម​ច្រកព្រំដែន​ខេត្តតាកែវ និង​ខេត្តកណ្ដាល ចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ជាច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល យ៉ាង​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​តាម​ច្រកព្រំដែន និង​គយ​ចល័ត​តាម​ដងផ្លូវ​ក្នុង​ខេត្តតាកែវ និង​ខេត្តកណ្ដាល ទេនោះ​គឺ​មេ​ឈ្មួញ សុខ ថៃ មិនអាច​ដឹកទំនិញ​មកដល់​គោលដៅ​បានឡើយ​។ ប្រការនេះ​គឺជា​រឿង​ដែល​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សកម្មភាព​របស់​មេ​ឈ្មួញ សុខ ថៃ ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

​ប្រភពពី​ឈ្មួញ​មួយចំនួន​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ សុខ ថៃ នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ពី​ច្រក​ទ្វេភាគី​បាក់ដៃ ស្រុក​អង្គរបុរី ខេត្តតាកែវ ចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​ច្រើន​កន្លែង​នៅ​ក្រុង​តាខ្មៅ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ក្រុមមន្ត្រី​គយ​ពុករលួយ​នៅ​ខេត្តតាកែវ និង​ខេត្តកណ្ដាល​។ ទន្ទឹមនឹងនេះ​មេ​ឈ្មួញ សុខ ថៃ ក៏​នាំ​ទំនិញ​ចូល​តាម​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល រួច​ដឹកជញ្ជូន​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​តាខ្មៅ យ៉ាង​សុខ​ស្រួល​មុនពេល​ទៅតាម​ទីផ្សារ​ក្នុង​ខេត្តកណ្ដាល ក្នុង​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយចំនួនទៀត​។ ប្រភព​ស្និទ្ធ​នឹង​មេ​ឈ្មួញ សុខ ថៃ បាន​ឲ្យ​ដឹងថា ឈ្មួញ​រូបនេះ​ឃុបឃិត​បង់លុយ​លើ​តុ ក្រោម​តុ ឲ្យ​មន្ត្រី​គយ​តាម​ច្រកព្រំដែន ក៏ដូចជា​មន្ត្រី​គយ​ចល័ត​នៅ​ខេត្តតាកែវ និង​ខេត្តកណ្ដាល ទើប​ជំនួញ​របស់គេ​ក្នុងការ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។មានត

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.