លោក​ ទី ប៊ុនឡង់​ មេគយច្រកទ្វារ​អន្តរជាតិព្រំខេត្ត​ប៉ៃលិនប្រើអំណា​ចប្រព្រឹត្តអំពើពុ​ក​រលួ​យខ្លាំង​ជាងមុ​ន

ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន  មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន  និង​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  កំពុង​សប្បាយ​ប្រមូល​លុយ ​តាមរបៀប​ពុករលួយ ​យ៉ាង​គឃ្លើន ហើយ​សូម្បីតែ​ប្រជាពលរដ្ឋ​ដែល​នាំចូល​ទំនិញ​បន្តិចបន្តួច​ដើម្បី​បាន​ប្រាក់កម្រៃ​ចិញ្ចឹមជីវិត ក៏ត្រូវ​លោក ទី ប៊ុន​ឡង់ គាប​យកលុយ​ដោយ​ពុំមាន​ការយោគយល់​ឡើយ​។ ប្រភព​បានបញ្ជាក់​ទៀតថា ឈ្មួញ​ធំៗ​ដែល​អាច​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ចេញពី​ខេត្ត​ប៉ៃលិន ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​សុខ​ស្រួល​គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​ប៉ៃលិន និង​មន្ត្រី​គយ​ចល័ត​នៅលើ​ផ្លូវជាតិ​លេខ​៥​។ ទន្ទឹមនឹងនេះ​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ តែង​យកឈ្មោះ​មន្ត្រី​ធំៗ​ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា មក​ទន្ទេញ​ជាប់មាត់​ដើម្បី​ការពារ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់ខ្លួន ​។

ប្រភពពី​មន្ត្រី​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​លោក ទី ប៊ុន​ឡង់ ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​កំពុង​បង្កើន​សកម្មភាព​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​របស់​លោក ទី ប៊ុន​ឡង់ គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​ធំៗ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​នៅក្នុង​ខេត្ត​ប៉ៃលិន មួយចំនួន​បាន​ឲ្យ​ដឹងថា ការដែល​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ទី ប៊ុន​ឡង់ បាន​បង្ហើប​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​កំពុង​បង្កើន​សកម្មភាព​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ កាន់តែ​ច្រើនឡើងៗ ហើយក៏​មាន​ករណី​សមត្ថកិច្ច​គយ​ឃុបឃិត​ជាមួយ​ឈ្មួញ​កែ​ឯកសារ​បន្លំ​ប្រភេទ​ទំនិញ​ផងដែរ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​របស់លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ចំណែក​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ព្រមទាំង​អគ្គនាយករង​ច្រើន​រូប​ទៀត​បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រ​ធា​សាខាគយ​ខេត្ត​ប៉ៃលិន ឃុបឃិត​គ្នា​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។(មាតត)

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.