លោក​ ជុំ សំនិត​ប្រធានសា​ខាពន្ធដារខេ​ត្តឧត្ដរមា​នជ័យប្រើ​ឈ្មោះមន្ត្រីធំៗ​ដើម្បីប្រ​ព្រឹត្ត​អំពើពុ​ករលួ​យ

ប្រភពពី​មន្ត្រី​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​លោក ជុំ សំ​និ​ត  ប្រធាន​សាខា​ពន្ធ ដារ​ ខេត្តឧត្ដរមានជ័យ នៅតែ​ប្រើប្រាស់​អំ ណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត ​អំពើពុករលួយ​តាមច្រើន​រូប ភាព​ដោយ​គ្មាន​ ញញើត​អ្វី​ទាំងអស់​។ រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ប៉ុន្តែ​ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​ក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​ពេញទំហឹង​របស់លោក ជុំ សំ​និ​ត ដើម្បី​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​ឆាប់​។

មន្ត្រីរាជការ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ បាន​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ន​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កំពុង​ប្រើ​ឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​ប្រើ​ឈ្មោះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​គឃ្លើន​បំផុត​។ លើស​នេះ​ទៅទៀត​លោក ជុំ សំ​និ​ត នូវតែ​ ​ប្រព្រឹត្ត​អំពើពុករលួយ​ច្រើនបែប​ច្រើនយ៉ាង ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ចាំ​ជួយ​ការពារ​ពីក្រោយ​ខ្នង​។

ឥឡូវនេះ​រឿងអាស្រូវ​ផ្លូវភេទ​លួចលាក់​ស្នេហា​សហាយស្មន់​រវាង​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ និង​ស្រី​ស្នេហ៍​ឈ្មោះ ស៊ុំ ផា​រី ដែលជា​អ្នក​បម្រើការ​ផ្នែកអនាម័យ​នៅក្នុង​អង្គភាព​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ កំពុង​ត្រូវបាន​ភរិយា​របស់លោក ជុំ សំ​និ​ត លាតត្រដាង​ជា​សាធារណៈ​។ ការ​លាតត្រដាង​នូវ​រឿងអាស្រូវ​ផ្លូវភេទ​របស់លោក ជុំ សំ​និ​ត និង​ស្រី​ស្នេហ៍​ឈ្មោះ ស៊ុំ ផា​រី បាន​កើតឡើង​ក្រោយពេល​ភរិយា​របស់លោក ជុំ សំ​និ​ត រង​ការឈឺចាប់​ច្រើន​ឆ្នាំ​មកហើយ​រហូត​ទ្រាំលែងបាន​ក៏​ទម្លាយ​ជា​សាធារណៈ​តែម្តង​។ ហេតុនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក ជុំ សំ​និ​ត ប្រព្រឹត្ត​អំពើពុករលួយ​ដើម្បី​ប្រមូល​លុយ​ចិញ្ចឹម​ស្រី​ស្នេហ៍​យ៉ាង​ងងើល​តទៅទៀត​ទេ​។ ម្យ៉ាងទៀត​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើនយ៉ាង​របស់លោក ជុំ សំ​និ​ត ក៏​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់​រួចមកហើយ​ដែរ ហេតុនេះ​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ គួរពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់​មន្ត្រីក្រោមឱវាទ​ខ្លះ​ផង​។​

​ ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដោយសារ​អាង​មាន​លោក គង់ វិបុល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ជា​បង្អែក​យ៉ាងរឹងមាំ​ទើប​លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ ហ៊ាន​បន្ត​ប្រើ​អំណាច​និង​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​។ ទន្ទឹមនឹងនេះ​លោក ជុំ សំ​និ​ត តែង​បង្ហាញ​ភាព​ ​ដាក់​អ្នកសារព័ត៌មាន​ដែល​ចុះផ្សាយ​រឿងអាស្រូវ​របស់ខ្លួន ហើយ​យកឈ្មោះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​យកឈ្មោះ​លោក គង់ វិបុល ទៅធ្វើជា​បង្អែក​ដើម្បី​ការពារ​ទង្វើ​របស់ខ្លួន​យ៉ាង​អសីលធម៌​ទៀតផង​។ ដូច្នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ ក៏ដូចជា​រឿងអាស្រូវ​ផ្ទាល់ខ្លួន​របស់លោក ជុំ សំ​និ​ត ប្រធាន​សាខា​ពន្ធដារ​ខេត្តឧត្ដរមានជ័យ នោះឡើយ​។មានត

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.