បទល្មើស​ឈូសឆាយទ​ន្ទ្រានកា​ន់កាប់ដីព្រៃនៅ​ឃុំតាវែងក្រោ​មស្រុកតា​វែងខេត្តរតនគិ​រីម​ន្រ្តីជំនាញក្រាក់ៗ​ក្នុងខេត្តឃុ​បឃិតជា​ប្រព័ន្ធ

​ប្រភពពី​មន្ត្រី​សាលាស្រុក​តា​វែង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា លោក​អភិបាលស្រុក​តា​វែង និង​អភិបាលរង​ខេត្តរតនគិរី​ម្នាក់ គឺជា​អ្នកសម្របសម្រួល​ឲ្យ​មាន​សកម្មភាព​ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង​និង​ព្រៃ​សហគមន៍​ក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី ​។ ជុំវិញ​បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី មិន​ខ្វល់​ពី​រឿង​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​សហគមន៍​និង​ព្រៃស្រោង​ក្នុង​ឃុំ​តា​វែង​ក្រោម រាប់ពាន់​ហិកតា​នោះទេ​។ ផ្ទុយទៅវិញ​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី តែងតែ​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​ទ​ន្ទ្រា​ន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុងស្រុក​តា​វែង និង​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តរតនគិរី បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​

ប្រភពពី​ប្រជា​សហគមន៍​ក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ដីព្រៃ​ស្រោង​និង​ព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ត្រូវបាន​ក្រុម​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ប្រភេទ​ដេ​៦០​ឈូសឆាយ​រំលោភ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​រាលដាល​នៅក្នុង​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ខេត្តរតនគិរី នោះទេ​។ ផ្ទុយទៅវិញ​ទាំង​សមត្ថកិច្ច​ចម្រុះ​ចុះទៅពិនិត្យ​ដល់ទី​តាំង​ដែល​កើតមាន​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង​ឃុំ​តា​វែង​ក្រោម គឺ​ក្រុម​ជនល្មើស​បាន​យក​គ្រឿងចក្រ​ចេញ​បាត់អស់ ហើយ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ចម្រុះ​បានត្រឹមតែ​ធ្វើ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ​។

​ ​ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​លើកឡើងថា បទល្មើស​ប្រើ​គ្រឿងចក្រ​ត្រាក់ទ័រ​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ស្រោង ដីព្រៃ​សហគមន៍​រាប់រយ​រាប់ពាន់​ហិកតា​នៅ​ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​។ មានន័យថា ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ មន្ត្រី​អាជ្ញាធរ​ថ្នាក់ស្រុក ក៏ដូចជា​មន្ត្រី​បរិស្ថាន​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​នៅក្នុង​តំបន់​នោះ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ជាក់ស្ដែង​ក្រុម​ជនល្មើស​អាច​ជម្លៀស​គ្រឿងចក្រ​ត្រាក់ទ័រ​ចេញ​ផុតពី​កន្លែង​កើតមាន​បទល្មើស​មុនពេល​សមត្ថកិច្ច​ចម្រុះ​ទៅដល់ ហើយ​ទីបំផុត​សមត្ថកិច្ច​ចម្រុះ​បានត្រឹមតែ​ឃើញ​ដីព្រៃ​រាប់រយ​រាប់ពាន់​ហិកតា​ដែល​គេ​ឈូសឆាយ​រួច​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​។ ជាងនេះទៅទៀត​នៅពេល​ពិនិត្យ​កន្លែង​កើតមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​រួចមក គឺ​ក្រុម​សមត្ថកិច្ច​ចម្រុះ​បាន​ត្រឡប់ក្រោយ​វិញ​ផងដែរ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​សមត្ថកិច្ច​ចម្រុះ​ក្នុងការ​បង្ក្រាប​បទល្មើស​នោះទេ​។(មានត)

 

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.