ក្រុមហ៊ុន​ រតនៈ​សម្បត្តិបង្កើន​សកម្មភា​ព​កាប់​ឈើ​​និង​ដឹកជញ្ជូន​​ឈើ​ចេញ​ពី​តំបន់​​ដែ​នជ​ម្រកស​ត្វព្រៃ​​ភ្នំ​សំ​កុស​​ឡើង​កក្រើ​ក

ពោធិសាត់៖ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍​ ឲ្យ​ដឹងថាក្រុមហ៊ុនរតនៈសម្បត្តិ  នៅតែ​បង្កើនសកម្មភាព​កាប់​ ឈើ​និង​ដឹក ជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ ភ្នំ​សំ​កុសឡើងកក្រើក​។  ទាក់ទង​នឹង​បញ្ហា​នេះ​មន្ត្រី​នៅក្នុង​ មន្ទីរ​បរិស្ថាន​ខេត្ត ពោធិ សាត់មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា  ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ ពី​សមត្ថកិច្ចពុករលួយ​ខេត្ត ពោធិសា ត់និង មាន លក្ខណៈ ពុករលួយជាប្រព័ន្ធទេនោះ​គឺ​ក្រុមហ៊ុន រតនៈ សម្បត្តិ មិន​ហ៊ាន​ធ្វើ​អ្វីតាម​អំពើ​ចិត្តនោះ ​ឡើយ​។តាមប្រភពពី មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្តពោធិ សាត់មួយចំនួនបាន​ឲ្យ​ដឹង​ទៀតថា ការដែល​ក្រុមហ៊ុន រតនៈសម្បត្តិ  មន្ត្រី​បរិស្ថាន ​ប្រចាំ​តំបន់​ដែនជម្រក សត្វព្រៃ ​សំ​កុស ហ៊ាន​បើកដៃ​ឲ្យ​ក្រុមហ៊ុន រតនៈសម្បត្តិ  កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​ យ៉ាង​រលូន គឺមាន​ការ សម្រប សម្រួល​ពី​សំណាក់​លោក ប៉ាន់ មរកត  ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់  ដែល​ល្បីល្បាញ​ខាង​ពុករលួយ​ ជា​យូរ​មក ហើយ​។

​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុងស្រុក​វាលវែង ខេត្តពោធិសាត់  បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន រតនៈសម្បត្តិ  ទទួលបាន​ដី​សម្ប ទាន​សេដ្ឋកិច្ច​នៅក្បែរ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស  ហើយ​ក្រុមហ៊ុន​នេះ​បែរជាយក​លេស ​នៃ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់ ភ្នំ​សំ​កុសយ៉ាង​ពេញបន្ទុក​។  មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ស្រុក​វាលវែង បាន បញ្ជាក់​ ទៀតថា មួយរយៈ​ចុងក្រោយ​នេះ​ក្រុមហ៊ុន រតនៈសម្បត្តិ  បាន​ជួល​កម្មករ​ខ្មែរ​និង ​កម្មករ​យួន​ប្រមាណ ​២០០​នាក់​ឲ្យ​ចូល​ កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រក សត្វព្រៃ​ភ្នំ​សំ​កុស ហើយ​ ដឹកជញ្ជូន​ចូលមក​ទីតាំង​ដី​សម្បទាន ​របស់ខ្លួន​យ៉ាង​គឃ្លើន​ តែ ម្តង​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  សម្រាប់​កម្មករ​ខ្មែរ​និង​កម្មករ​យួន ​ក្នុង​ម្នាក់ៗ​ទទួលបាន​លុយ​២​ម៉ឺន​រៀល​ឬ​៥​ដុល្លារ  ប្រសិនបើ​កាប់​ឈើ​ បាន​១​ម៉ែត្រគូប ហើយ​អ្នក​ដែល​កាប់​បាន​ ច្រើន​គឺ​ទទួលបាន​លុយ​ច្រើន​តាម​នោះដែរ​។  ឈើ​ដែល​កម្មករ​ខ្មែរ​និង​ កម្មករ​យួន​ កាប់​ឲ្យ​ក្រុមហ៊ុន រតនៈសម្បត្តិ  គឺ​ជ្រើស​រើសយក​មុខកាត់​ធំៗ  ដែល​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ក្នុង​តំបន់​ដែន ជម្រកសត្វព្រៃ​ភ្នំ​សំ​កុស  ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

គួររំលឹកដែរថាក្នុង​ពិធី​មួយ​នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ  ខេត្តព្រៃវែង  សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋ​ម​ន្ត្រី្ក​ក្រសួងមហាផ្ទៃ  បានចេញ​បទបញ្ជា​ឲ្យ​អភិបាលខេត្ត​ពោធិសាត់  និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន  ចុះ​ពិនិត្យមើល​ករណី​លួច​កាប់​ ឈើ​នៅក្នុង​ដែន​អភិរក្ស​ភ្នំ​សំ​កុស  ស្ថិតនៅ​ជិត​ជួរ​ភ្នំក្រវាញ ខេត្តពោធិសាត់​។  ក៏ប៉ុន្តែ​មជ្ឈដ្ឋាន​ មួយចំនួន​បាន ​វាយតម្លៃថា លោក សាយ សំ​អាល់  រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក  ម៉ៅ ធនិន អភិបាល ខេត្ត​ពោធិសាត់ ប្រ ហែលជា​មិន​អនុវត្តន៍​ តាម​បទបញ្ជា​របស់​សម្ដេច​ក្រ​ឡា​ហោម  ស ខេង ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នោះឡើយ​។ ដោយហេតុថា ករណី​ក្រុមហ៊ុន រតនៈសម្បត្តិបំពាន​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ស្រុក​វា លវែង ខេត្តពោធិសាត់គឺជា​រឿង​ ដែល​កើត​ឡើងជា​យូរ​មកហើយ ។ប៉ុន្តែ​ទាំង​លោក ម៉ៅ  ធនិន អភិបាលខេត្ត​ពោធិសាត់  និង​លោក  សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថានបាន រក្សាភាពស្ងៀមស្ងាត់​។  បើតាម​ប្រភពពី​មន្ត្រី រាជ ការ​ ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់  បាន​បង្ហើប​ឲ្យ​ដឹងថា លោក សាយ  សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន  ជឿ​តែ​លើ​របាយ ការណ៍​ភូតភរ  របស់លោក ប៉ាន់ មរកត  ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិសាត់  ប៉ុណ្ណោះ​ក្នុងខណៈ ដែល​ក្រុម ហ៊ុន  រតនៈសម្បត្តិ កំពុង​បំពាន​ កាប់​ឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ សំ​កុសយ៉ាង​មហន្តរាយ​នា  ពេល ដ៍ខ្លីខា ងមុខ នេះ។បឋម

61405921_2148674255422483_4226426837795864576_n

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.