លោក​ ផាត ​សុផាន់ណា​មេនគរ​បាលអន្តោប្រវេ​សន៍ច្រកទ្វារអ​ន្តរជាតិដូងនិ​ងបក្ខពួកប្រឹង​​ប្រមូលលុយស្រ​ង់​ដើម

ប្រភពពី​មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក ផាត សុផាន់​ណា ទទួលបាន​តំណែង​ជា​នេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ជំនួស​លោក សៅ ប៊ុន​រិ​ទ្ធ រួចមក​គឺ​លោក ផាត សុផាន់​ណា កំពុង​ប្រើ​តួនាទី​និង​អំណាច​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​។ បើតាម​ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការដែល​លោក ផាត សុផាន់​ណា ហ៊ាន​ប្រើ​តួនាទី​របស់ខ្លួន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​គឃ្លើន គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​តាមច្រើន​រូបភាព​របស់​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ជាបន្ទាន់​។

 ​រឿងអាស្រូវ​ពុករលួយ​របស់លោក ផាត សុផាន់​ណា នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង ត្រូវបាន​មន្ត្រី​ប្រចាំ​ច្រក​នេះ ក៏ដូចជា​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​ទឹកដី​សៀម​តាម​ច្រក​នេះ​បើក​កកាយ​ជា​បន្តបន្ទាប់​។ ទោះជា​យ៉ាងណា​រហូតមក​ដល់ពេលនេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនទាន់​ចាត់វិធានការ​ព្រមាន​ទៅលើ​លោក ផាត សុផាន់​ណា ឲ្យ​ដូច​ការព្រមាន​ចំពោះ​លោក ខូង ទីន ដែលជា​មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ នៅឡើយ​ទេ​។ ដូច្នេះហើយ​ទើប​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង កំពុង​ប្រើប្រាស់​តួនាទី​និង​អំណាច​របស់ខ្លួន​ដើម្បី​ប្រមូល​លុយ​ស្រង់ដើម​យ៉ាង​សុខ​ស្រួល​។

​ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ផាត សុផាន់​ណា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ដូង រូបនេះ​កំពុង​ប្រមូល​លុយ​តាមរយៈ​ការធ្វើ​ប័ណ្ណ​ព្រំដែន​និង​ប្រមូល​លុយ​ពីបទ​ល្មើស​ផ្សេងៗ​ដូចជា ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ជាដើម​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សម្រាប់​ការធ្វើ​សៀវភៅ​ឆ្លងដែន​១​ក្បាល គឺ​លោក ផាត សុផាន់​ណា តម្រូវ​ឲ្យ​ពលរដ្ឋ​បង់លុយ​៨​ម៉ឺន​រៀល​ឬ​២០​ដុល្លារ​ដែល​ផ្ទុយ​ពី​អនុក្រឹត្យ​លេខ​៦៨ យ៉ាង​កំរោល​។ ជាងនេះទៅទៀត​ក្រុមនគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង ក្រោម​ការគ្រប់គ្រង​រប​ស់លោក ផាត សុផាន់​ណា បាន​ឃុបឃិត​ឲ្យ​ពលករ​ខ្មែរ​ឆ្លងដែន​ទៅរក​ការងារ​ធ្វើ​នៅ​ស្រុក​សៀម តាមរយៈ​មេខ្យល់​និង​កា​រលួយ​ធ្វើ​ប័ណ្ណ​ក្លែងក្លាយ​ឲ្យ​ពលករ​ទាំងនោះ​ទៀតផង​។ ចំណែក​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង និង​លោក អ៊ុច សុខុន ស្នងការ​នគរបាល​ខេត្តបាត់ដំបង ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ព្រោះ​ដឹងថា​លោក ផាត សុផាន់​ណា មេ​ប៉ុស្ដិ៍នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ដូង មាន​ខ្ន​បង្អែក​រឹងមាំ​។​

​បើតាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​លោក ផាត សុផាន់​ណា បានដាក់​ពង្រាយ​កម្លាំង​ក្រោម​ការគ្រប់គ្រង​របស់ខ្លួន​ជាច្រើន​កន្លែង​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​សុខ​ស្រួល ហើយ​មានការ​ឃុបឃិត​បើក​ច្រករបៀង​មួយកន្លែង​ដែល​គេ​ហៅថា ច្រក​ស្វាយចេក​(​ដើម​ចាន់គិរី​)​ខាងលិច​ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​នៅ​ច្រក​នេះ​មាន​មនុស្ស​ចេញចូល​យ៉ាង​អនាធិបតេយ្យ​នៅពេល​យប់​និង​ពេល​ទៀបភ្លឺ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​បឹងរាំង ស្រុក​កំរៀង បាន​ឲ្យ​ដឹងថា ពលករ​ដែល​វិលត្រឡប់​ពី​ធ្វើ​ការងារ​នៅ​ប្រទេស​សៀម​ឬ​ពលករ​ដែល​ធ្វើ​ចំណាកស្រុក​ទៅ​ប្រទេស​សៀម តែង​ត្រូវ​លោក ផាត សុផាន់​ណា និង​បក្ខពួក​គាប​យកលុយ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មួយរយៈ​ចុងក្រោយ​នេះ​លោក ផាត សុផាន់​ណា និង​បក្ខពួក​ប្រព្រឹត្ត​អំពើពុករលួយ​។បឋម

60905626_653658268389015_470701056699924480_n photo_2018-09-07_10-01-51 Tharith_02

Filed in: ព័ត៌មានស៊ើបអង្កេត, ព័ត៌មានស៊ើប​អង្កេត​​សំខាន់ៗ​

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.