ស៊ូ​ថេប​ ច​ង់​អោ​យក​សិករ​ចូលរួម​កា​រជួ​បជុំ​ត​វ៉ា

ពួក​កសិករ​ដែល​កំពុង​រង់ចាំ​ការសង​ប្រាក់​ចំពោះ​ការលក់​ស្រូវ​របស់​គេ គួរ​ចូលរួម​កម្លាំង​ជាមួយ​ចលនា​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ដើម្បី​​បណ្តេញ​រដ្ឋាភិបាល​របស់​នាយក​រដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណាវ៉ាត្រា នេះ​បើ​តាម​ការអំពាវនាវរ​បស់​ស៊ូ​ថេប ធឿក​ស៊ូបាន កាលពី​ថ្ងៃ​ម្សិល​​មិញ​។​

អគ្គលេខា​នៃ​គណៈកម្មាធិការ​កែ​ទំរង់​លទ្ធិប្រជាធិបតេយ្យ​(PDRC)​រូបនេះ​បាន​និយាយ​ថា​កសិករ​គួរ​ចូលរួម​ប្រឆាំង​តវ៉ា​នៅ​ក្រុង​បាងកក​សំរាប់​ការជំរុញ​ទឹក​ចុង​ក្រោយ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​បណ្តេញ​រដ្ឋាភិបាល ហើយ​ថា​”​ពួក​អ្នក​ប្រឆាំង​តវ៉ា​នៅ​បាងកក​គួរ​ស្វាគមន៍​​អ្នក​ដាំ​ស្រូវ​នៅ​ពេល​ពួកគេ​មក​ចូលរួម​”​។​”​យើង​គួរ​ត្រៀម​ខ្លួន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​បើ​យើង​បង្ហាញ​មុខ​ជាមួយ​កសិក​រ ខ្ញុំ​ធានា​ថា​រដ្ឋាភិបាល​នឹង​មិន​នៅ​មាន​ជីវិត​ទេ​”​។​លោក​បាន​អះអាង​ថា​PDRC បាន​រៃ​អង្គាស​ប្រាក់​បាន​ប្រមាណ​២៥​លាន​បាត​ពី​អ្នក​បរិច្ចាគ​ដើម្បី​ជួយ​អ្នក​ដាំ​ស្រូវ​ដែល​ជួប​បញ្ហា​និង​​កំពុង​រង់ចាំ​ទទួល​លុយ​ពី​រដ្ឋ​។​លោក​ក៏​នឹង​ប្រើ​លុយ​នេះ​ដើម្បី​ប្តឹង​រដ្ឋាភិបាល​ចំពោះ​ការ​ខកខាន​មិន​បាន​ស​ង​ប្រាក់​ដល់​កសិករ និង​​រារាំង​មិន​អោយ​រដ្ឋាភិបាល​ខ្ចីលុយ​។​ក្នុង​ព្រឹត្តិការណ៍​មួយទៀត តុលាការ​ធម្មនុញ្ញ​កាលពី​ថ្ងៃ​ពុធ បាន​ច្រានចោល​សំណើ​របស់​គណបក្ស​ភឿ​ថៃ អោយ​ចោទប្រកាន់​មេ​ដឹក​​នាំ​បាតុកម្ម​លោក​ស៊ូ​ថេប ធឿក​ស៊ូបាន និង​មេដឹកនាំ​១០​នាក់​ទៀត​ពី​បទ​ធ្វើ​ការតវ៉ា​ប្រឆាំង​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​។​តុលាការ​បាន​និយាយថា​ករណី​នេះ​មិន​អាច​ទទួលយកបាន ពីព្រោះ​អ្នកប្រឆាំង​តវ៉ា​បាន​ប្រើ​សិទ្ធិ​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​​គេ​នៅ​ក្នុង​ការប្រឆាំង​តវ៉ា​នឹង​រដ្ឋាភិបាល​ដែល​ពី​ដំបូង​ចេញពី​ពង្រាង​ច្បាប់​លើកលែងទោស និង​ការសម្តែង​ការ​មិន​ទុកចិត្ត​របស់​គេ​​លើ​រដ្ឋាភិបាល​៕

สุเทพ เทือกสุบรรณ ขึ้น

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.