កូ​រ៉េខា​ងត្បូ​ង នឹង​ធ្វើស​មយុ​ទ្ធ ជាមួ​យ​អា​ម៉េរិ​ក ចាប់​ពីថ្ងៃ​ទី ២៤ ​ខែកុ​ម្ភៈ ​ដ​ល់ ១៨ ខែ​មេ​សា

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា រដ្ឋមន្ត្រីការពារ ជាតិកូរ៉េ ខាងត្បូង បានប្រកាសថា ប្រទេសរបស់លោក នឹងចាប់ផ្តើមធ្វើ សមយុទ្ធយោធា ប្រចាំឆ្នាំជាមួយអាម៉េរិក ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១៨ ខែមករា ខាង មុខនេះ បើទោះបី ជាប្រទេសកូរ៉េខាងជើងតវ៉ា ឲ្យបញ្ឈប់ក៏ដោយ។

អ្នកនាំពាក្យ ក្រសួងការពារជាតិ កូរ៉េខាងត្បូងលោក គីម មីនសឿក បានប្រាប់សន្និសីទសារព័ត៌ មាននៅ ព្រឹកថ្ងៃចន្ទ នេះថា កងកម្លាំងរួមរវាងប្រទេសកូរ៉េខាងត្បូង និង សហរដ្ឋអាម៉េរិក នឹងដឹកនាំធ្វើសមយុទ្ធ យោធាតាមប្រព័ន្ធកុំព្យូទ័រមានឈ្មោះថា “Key Resolve” ហើយវា នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ ២០១៤។

លោក គីម បានបន្តទៀតថា នេះជាសមយុទ្ធប្រចាំដើមឆ្នាំរវាងសម្ព័ន្ធមិត្តភាពទាំងពីរក្នុងន័យ ការពារ ធម្មជាតិ ព្រមទាំងបង្កើនកិច្ចការពារ រវាងកង កម្លាំងរួមនៃមហាមិត្តទាំងពីរ។ កងកម្លាំង ទាំងសងខាង ប្រមាណ ៥.២០០នាក់នឹងត្រូវចូលរួមក្នុងសមយុទ្ធ ហើយច្រើនជាងឆ្នាំមុនដែល មានតែកងកម្លាំង ៣.៥០០នាក់ប៉ុណ្ណោះចូលរួម។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងត្រូវបានជូនដំណឹងឲ្យបានជ្រាបពីសមយុទ្ធនេះកាលពីព្រឹក ថ្ងៃអាទិត្យ តាមរយៈអង្គការសហប្រជាជាតិ ឲ្យសមស្របទៅតាម កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម កាលពីឆ្នាំ ១៩៥៣ ដោយតម្រូវឲ្យប្រទេសទាំងពីរកូរ៉េខាងជើង និង ខាងត្បូង ត្រូវផ្តល់ព័ត៌មាន ឲ្យគ្នាបានដឹងទៅវិញ ទៅមកនៅអំឡុងថ្ងៃចន្ទ។

309

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.