​លោ​កស្រី​យី​ង​ឡាក់​ប​ញ្ជាក់​ថាក​សិ​ករ​នឹង​ទទួ​ល​បាន​សំ​ណង

នាយ​ក​រដ្ឋម​ន្ដ្រី​ចាំ​ផ្ទះ​ថៃ​ ​លោក​ស្រី​ ​យី​ង​​ឡាក់​ ​ស៊ី​​ណា​វ៉ា​ត្រា​ ​បាន​​អះ​អាង​​ប្រាប់​ ​កសិក​ថា​ នឹ​ង​ទទួល​​បាន​ប្រា​ក់​សំ​ណង​ពី​ រដ្ឋា​ភិបាល​​តាម​​អ្វី​ដែ​ល​បាន​​ស​ន្យា​ ​។​

​លោក​ស្រី​យី​​ង​ឡាក់​ រួ​ម​ជាមួយ​​រដ្ឋ​ម​ន្ដ្រី​ក្រ​សួងការ​ពារជាតិ​​បាន​ថ្លែង​ថា​​ រដ្ឋា​ភិបាល​មិ​ន​បាន​​ព្រងើ​យកន្ដើយ​​ចំពោះ​​ ការ​ស​ង​ប្រាក់​​ជូន​ក​សិករ​នោះ​ឡើយ​ ប៉ុន្ដែ​រដ្ឋាភិបាល​បាន​និង​កំពុង​ប្រឈម​បញ្ហា​ផ្លូវច្បាប់​ ដោយសារ​តែ​ជា​រដ្ឋាភិបាល​ចាំផ្ទះ​ ។​

​លោកស្រី​បាន​ស្នើ​ឱ្យ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ហិរញ្ញវត្ថុ​ និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ ទៀត​ឱ្យ​ព​ន្លឿ​ន​ល្បឿន​ការងារ​របស់​ពួក​គេ​ ហើយ​លោកស្រី​សង្ឃឹមថា​ ពួក​គេ​ទាំង​ នោះ​អាច​នឹង​រក​ដំណោះស្រាយ​បាន​យ៉ាង​ ពិតប្រាកដ​ ។​

​លោកស្រី​បាន​អះអាង​ថា​ បញ្ហា​យឺត​ យ៉ាវ​ក្នុង​ការ​សង​ប្រាក់​ជូន​កសិករ​នេះ​ កំពុង​ក្លាយជា​បញ្ហា​នយោបាយ​វាយ​ ប្រហារ​មក​លើ​រដ្ឋាភិបាល​ ។​
​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​ថៃ​ រួម​ជា​ មួយ​កសិករ​ដែល​មក​ពី​ភាគ​កណ្ដាល​ ប្រទេស​បាន​ធ្វើ​បាតុកម្ម​បិទផ្លូវ​សំខាន់ៗ​ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​សង​ប្រាក់​ថ្លៃ​ លក់​កសិក​ផល​របស់​ពួក​គេ​ទៅ​តាម​កិច្ចសន្យា​នា​ពេល​កន្លង​មក​ ។​

​បាតុករ​ប្រមាណ​ជាង​១​ពាន់​នាក់​ ភាគច្រើន​ជា​កសិករ​បាន​ធ្វើ​បាតុកម្ម​ ទាមទារ​នៅ​តាម​ដងផ្លូវ​នានា​ទាមទារ​ឱ្យ​ រដ្ឋាភិបាល​ត្រូវ​តែ​សង​ប្រាក់​ថ្លៃ​លក់​ស្រូវ​ របស់​ពួក​គេ​ជូន​រដ្ឋាភិបាល​តាម​កិច្ច​ សន្យា​ ។​  ក្នុង​ចំណោម​កសិករ​ខ្លះ​មិន​ទាន់​ ទទួល​បាន​ប្រាក់​រយៈពេល​ច្រើន​ខែ​មក​ ហើយៗ​នៅ​រដូវ​ខាង​មុខ​នេះ​ កសិករ​នោះ​ នឹង​ពុំ​មាន​ថវិកា​សម្រាប់​បន្ដរ​បរក​សិ​ កម្ម​ពួក​គេ​ទៀត​ទេ​ ។​

​កសិករ​ម្នាក់​ឈ្មោះ​ Waraporn​ មក​ពី​ តំបន់​ Petchkasem​ បាន​ថ្លែង​ថា​ “​យើង​ ទទួល​រង​គ្រោះ​ដោយសារ​តែ​យើង​ចង់​ វិនិយោគ​ក​សិ​ល​ផល​នា​រដូវ​ច្រូតកាត់​ នេះ​ ប៉ុន្ដែ​យើង​នៅ​មិន​ទាន់​ទទួល​បានការ​ បង់ប្រាក់​ពី​ការ​ដែល​យើង​បាន​លក់​ជូន​ កាលពី​លើក​មុន​នៅឡើយ​ពី​រដ្ឋាភិបាល​”​។​

​លោកស្រី​យី​ង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ បាន​ថ្លែង​ថា​ “​គ្រប់​គ្នា​កំពុង​ព្យាយាម​ ដើម្បី​ជួយ​កសិករ​ហើយ​”​ ។​ ថ្លែង​ទៅ​កាន់​ ក្រុម​អ្នក​យក​ព័ត៌មាន​កាលពី​រាត្រី​ថ្ងៃ​ពុធ​ លោកស្រី​បាន​បញ្ជាក់​ថា​ “​រដ្ឋាភិបាល​ ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​ដើម្បី​រក្សា​ លំនឹង​ របៀបរៀបរយ​រូបិយ​វត្ថុ​…​យើង​ គ្រប់​គ្នា​សោកសៅ​ជាមួយ​កសិករ​ដែល​ ទទួល​រង​ប៉ះពាល់​ពី​ការ​យឺតយ៉ាវ​នៅ​ក្នុង​ ការ​ទទួល​ប្រាក់​សំណង​នេះ​”​ ៕

308

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.