រ​ដ្ឋា​ភិបា​ល​ថៃ៖ «មិ​នចាំ​បាច់​មាន​ព្រះ​រាជ្យ​ក្រឹត្យថ្មី​ ស​ម្រាប់ការ​បោះ​​ឆ្នោត​លើក​ទី២​ទេ»

ដ្ឋាភិបាល​ថៃ បានធ្វើការ​បដិសេធ​លើ​សំណើ​ដែល​ស្នើឡើង​ដោយ​ភ្នាក់ងារ​រៀបចំ​ការបោះឆ្នោត កាលពី​ម្សិលមិញ​ដើម្បី​បង្កើត​ព្រះរាជក្រឹត្យ​មួយ​កំណត់​អំពី​ពេល​វេ​លា​​ជាក់លាក់​សម្រាប់​ការបោះឆ្នោត​ជាថ្មី​នៅក្នុង​បណ្តា​ខេត្ត​ភាគខាងត្បូង ដែលជា​ខេត្ត​គ្មាន​បេក្ខភាព​ឈរឈ្មោះ​បោះឆ្នោត​នោះ។ នេះ​បើ​យោងតាម​សារ​ព៌​មាន​The Nation

គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត បានធ្វើការ​ស្នើសុំ​ដល់ រដ្ឋាភិបាល​ថៃ​ចាំផ្ទះ​អោយ​រៀបចំ​ជា​ព្រះរាជ្យក្រឹត្យ​ថ្មី​មួយ ដើម្បី​កំណត់​អំពី​ថ្ងៃ​បោះឆ្នោត សម្រាប់​មណ្ឌល​ទាំង ២៨ នៅក្នុង​ខេត្ត​ចំនួន៨នៅ​ភូមិភាគ​ខាងត្បូង។

លោក Somchai Srisuthiyakorn  សមាជិក​គណៈកម្មាធិកា​របោះ​ឆ្នោត បានអោយដឹង ក្រោយពី​មាន​កិច្ចប្រជុំ​ពិសេស រដ្ឋាភិបាល​ពិតជា​ត្រូវការ ការចេញ​ព្រះរាជ្យក្រឹត្យ​ថ្មី ដើម្បី​រៀបចំ​ការបោះឆ្នោត​សម្រាប់​ខេត្ត​ទាំង៨ជា​ចាំបាច់ ព្រោះ​គណៈកម្មាការ​របស់លោក​គ្មាន​អំណាច​ឡើយ។

យ៉ាងណាក្តី ការស្នើសុំ​នេះ​ត្រូវបាន​ច្រានចោល​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី Phongthep Thepkanjana។ លោក​បាន​អះអាងថា ការរៀបចំ​បោះឆ្នោត​រហូតដល់​អាច​ជ្រើសរើស​ស​មា​​ជិកសភា​នោះ​យ៉ា ង​ហោចណាស់​ត្រូវមាន​សមាជិក៩៥ភាគរយ​នៃ​សមាជិក​សរុប​ចំនួន៥០០នាក់ មុនពេល​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​បង្កើត​រដ្ឋាភិបាល​ត្រូវបាន​កំណត់ដោយ​
រដ្ឋ​ធម្មនុញ្ញ​រួចទៅហើយ។ ដូច្នេះ​ការចេញ​ព្រះរាជ្យក្រឹត្យ​ថ្មី​មួយ​នោះ មិនមែនជា​ការចាំបាច់​នោះឡើយ។

លោក​អតីត​តំណាងរាស្ត្រ​ដែល​មកពី​គណបក្ស​ប្រជាធិបតេយ្យ ជា​អ្នកជំនាញការ​ច្បាប់    Wirat Kalayasiri  បាន​អះអាងថា គណកម្មាធិកា​បោះឆ្នោត គ្មាន​អំណាច​អ្វី រៀបចំ​ពេលវេលា​សម្រាប់​ការបោះឆ្នោត​នៅក្នុង​មណ្ឌល​ទាំង​នោះទេ។

លោក​បន្តថា មាន​វិធី​តែមួយគត់​ដើម្បី​បំពេញ​សមាជិកសភា​ដែល​នៅសល់២៨រូប​ទៀត គឺ ត្រូវបង្កើត​ព្រះរាជ្យក្រឹត្យ​មួយ​ថ្មី សម្រាប់​រៀបចំ​ពេលវេលា​ស​បោះឆ្នោត​ថ្មី​មួយ ទូទាំង​ប្រ​ទេស​ ឬ​មណ្ឌល​ទាំង៣៧៥ ដោយ​យោងតាម​មាត្រា ១០៨ នៃ​រដ្ឋធម្មនុញ្ញ​ថៃ។

គួរ​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​ពិសេស​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​ធ្វើ​ឡើយ​កាលពី​ម្សិលមិញ​នេះ បាន​ចំណាយពេល​រហូតដល់៦ម៉ោង។ រយៈពេល​ដ៏​យូរ​នៃ​កិច្ចប្រជុំ​នេះ គឺ​ដោយសារតែ​អង្គប្រជុំ​មាន​កិច្ចពិភាក្សា​ដ៏​ស្មុគស្មាញ ស្ទើ​តែ ពិបាក​រក​ច្រកចេញ៕

125

 

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.