កា​ឡា​ស​នីកូ​វ នឹ​ងបើក​រោងច​ក្រ​ ផ​លិត​អាវុ​ធ យុទ្ធ​ភណ្ឌ ​នៅឥ​ណ្ឌា

ញូដេលី៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅ ថ្ងៃសៅរ៍ ទី០៨ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា ក្រុមហ៊ុន កាឡាសនីកូវ ខុនស៊ឺន ដែលជាក្រុមផលិតអាវុធ យុទ្ធភណ្ឌដ៏ល្បី ឈ្មោះនៅប្រទេសរុស្ស៊ីនោះ បានអះអាងថាខ្លួន នឹងចាប់ដំណើរការ សាខារោងចក្រផលិតអាវុធ ដ៏ធំមួយ នៅក្នុងប្រទេសឥណ្ឌា នាពេលឆាប់ៗ ខាងមុខនេះ។

លោក អាឡិហ្សេ គ្រីវ័ររូចកូ នាយកប្រតិបត្តិនៃក្រុមហ៊ុន កាឡាសនីកូវ បានប្រាប់សារព័ត៌មាន ឥណ្ឌាកាលពី ថ្ងៃសុក្រថា “ឥណ្ឌាជាទីផ្សាដែល អាចនឹងទទួលបានជោគជ័យ ធំបំផុត ហើយក៏ ជាផ្លូវមួយសម្រាប់ឲ្យយើងបង្កើត សង្វាក់ផលិតកម្មរបស់យើង នៅទីនេះផងដែរ។ តំណាក់ កាលដំបូងយើងគ្រាន់ តែធ្វើការផលិតតាមធម្មតាប៉ុណ្ណោះ ហើយយើងមានគម្រោងនឹងផលិត ឲ្យបានក្នុងចំនួន ៥០.០០០ គ្រឿងក្នុងរយៈពេលឆ្នាំ។”

គួរបញ្ជាក់ថា ក្រុមហ៊ុន កាឡាសនីកូវ ខុនស៊ឺន ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៅរុស្ស៊ីដែលត្រូវ បានបង្កើតឡើង ដោយលោក មីឃែល កាឡាសនីកូវ ដែលលោកបានទទួល មរណភាពរួចទៅ ហើយកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៣ កន្លងទៅថ្មីៗនេះក្នុងជន្មាយុ ៩៤ឆ្នាំ។ ផលិតផល ដែលជាទីពេញនិយម និង ល្បីឈ្មោះបំផុតសម្រាប់ជាង ១០០ប្រទេសលើសកលលោកជា យូរយាណាស់មកហើយនោះ គឺកាំភ្លើងប្រយុទ្ធប្រភេទ AK-47 ៕

307

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.