ក​សិករ​ប្តឹងរ​ដ្ឋាភិ​បា​លនៅ​ពេល​ក្រុម​ប្រឆាំ​ងស្វះ​ស្វែងប​ង្កើត​សម្ព​ន្ធ​ភាព​ជាមួ​យក​សិក​រដែ​លមា​នកំ​ហឹង

ពួកកសិករ​ដាំ​ស្រូវ​នៅ​ខ្ពង់រាប​ភាគកណ្តាល​កាលពី​ថ្ងៃ​សុក្របានដាក់ញតិ្តមួយ​ទៅ​គណៈកម្មាធិការ​ប្រឆាំង​អំពើពុករលួយ​ជាតិ​​ដើម្បី​ស្វះស្វែង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ប្រឆាំង​រដ្ឋាភិបាលចាំផ្ទះ​ថៃ ដោយសារ​តែ​ប្រាក់​ជំពាក់​យូរ​។​តំណាង​កសិករ​ម្នាក់​បាន​និយាយថា ពីដំបូង​រដ្ឋាភិបាល​បាន​សន្យា​សង​ប្រាក់​នៅ​ថ្ងៃ​៣១​មករា តែ​អត់​មានការ​បង់​លុយ​ទេ​និង​​ក៏​គ្មាន​ការពន្យល់​ដែរ​។​”​ពួកកសិករ​ចង់​ជួប​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់​ដើម្បី​សុំ​អោយ​លោកស្រី​បញ្ជាក់​ថា​តើ​ពួកគេ​នឹង​ទទួល​បាន​ប្រាក់​លក់​ស្រូវ​ជូន​រដ្ឋ​ដែរ​ឬទេ​”​។​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​តវ៉ា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​គណៈកម្មាធិការ​កែ​ទំរង់​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រជាជន​(PDRC)កាលពី​ថ្ងៃ​សុក្រ​បាន​បិទ​ក្រសួង​បី និង​បាន​ដើរ​ដង្ហែរ​កាត់​ក្រុង​បាងកក​ដើម្បី​រៃអង្គាសប្រាក់​សំរាប់​កសិករ​ដាំ​ស្រូវ​ដែល​រដ្ឋ​ជំ​​ពាក់​ប្រាក់​។​PDRC​កំពុង​បន្ត​យុទ្ធនាការ​បិទ​ក្រុង​បាងកក​ដើម្បី​ដាក់​សម្ពាធ​អោយ​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា លាឈប់​និង​បើក​​ផ្លូវ​សំរាប់​ការបង្កើត​ក្រុមប្រឹក្សា​ប្រជាជន​មួ​យ​និង​កំណែ​ទំរង់​ជាតិ​នៅ​មុន​ការបោះឆ្នោត​។​​មេដឹកនាំ​PDRC​លោក​ស៊ូ​ថេប ធឿក​ស៊ូបាន បាន​និយាយកាលពីថ្ងៃម្សិលមិញថា​ក្រុម​របស់​លោក​ចង់​រៃអង្គាស​ប្រាក់​អោយ​បាន​យ៉ាងតិច​១០​លាន​បាត តាមរយៈ​ការបរិច្ចាគ​ពី​សាធារណជន​។​ពួក​បាតុករ​នឹង​ដើរ​ដង្ហែរ​ជា​ថ្មី​នៅ​ថ្ងៃ​ចន្ទ​។​​កសិករ​ដាំ​ស្រូវ​ប្រមាណ​១​លាន​នាក់​នៅ​ក្រោម​គំរោង​លក់​ស្រូវ​ជូន​រដ្ឋ​នេះ ត្រូវ​រដ្ឋ​ជំពាក់​ប្រាក់​ជាង​១០០.០០០​លាន​បាត​។​រដ្ឋា​​ភិបាល​សន្យា​ទិញស្រូវ​ពួកគេ​ខ្ពស់​ជាង​តំលៃ​លើ​ទីផ្សារ​ពី​៤០​ទៅ​៥០​ភាគរយ តែ​កម្មវិធី​នេះ​បាន​អស់ប្រាក់​។​និយាយ​ក្នុង​ទំព័រ​Facebook​របស់​លោកស្រី​កាលពី​ថ្ងៃ​ព្រហស្បត៍ នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ បាន​បន្ទោស​លើ​”​កម្លាំង​លាក់​​កំបាំង​”​ចំពោះ​ការប៉ុនប៉ង​ទម្លាក់​រដ្ឋាភិបាល និង​បង្ក​ឧបសគ្គ​ដល់​គំរោង​ទិញស្រូវ​

304

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.