អាជ្ញាធរថៃ ដាក់ឱសានវាទ ៤ ថ្ងៃឲ្យក្រុមបាតុករ ចាកចេញ ពីទីស្នាក់ការរដ្ឋ

បាងកក៖ ប្រធានមជ្ឈមណ្ឌល សម្រួលសម្រួលស្ថានការណ៍អាសន្ន បានប្រកាសដាក់ ឱសានវាទទៅកាន់ក្រុមបាតុករ ដែលកំពុងការន់កាប់ ទីស្នាក់រដ្ឋ រយៈពេល ៤ ថ្ងៃចាកចេញជាបន្ទាន់ មិនដូច្នេះនោះទេ សមត្ថកិច្ចនឹងប្រើវិធានការក្តៅ។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ៦ ខែ កុម្ភ ឆ្នាំ ២០១៤ នេះបានចុះផ្សាយឲ្យដឹងថា លោក ឈ្លើម យ៉ូបាំរ៉ុង រដ្ឋមន្រ្តីក្រសួង ការងារ នឹងជា ប្រធានមជ្ឈមណ្ឌលសម្រួលស្ថានការណ៍អាសន្ន បានថ្លែងថា អាជ្ញាធរបានធ្វើការចរចា ជាមួយមេដឹកនាំក្រុមបាតុករ ដែលកំពុង កាន់កាប់ទីស្នាក់ក្រសួងការមហាផ្ទៃ ក្នុងគោលបំណងឲ្យមន្រ្តីរាជការ ចូលបំពេញការងារដូចធម្មតា ប៉ុន្តែមេដឹកក្រុមបាតុករ លោក ស៊ូថេប ថងស៊ូបាន បានបដិសេធការចរចា ព្រមទាំងបានប្រកាសលើវេទិកាថា នឹងបន្តយុទ្ធនាការបិទក្រុងបាងកក បើទោះបីជា តុលាការព្រហ្មទណ្ឌ បានចេញដីកា បន្ថែមចាប់ខ្លូនរូបលោកពីបទ ល្មើសច្បាប់គ្រាអាសន្ន។

ទន្ទឹមគ្នា នឹងការច្រានចោលការចរចា របស់មេដឹកនាំក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល លោក ឈ្លើម បានប្រតិកម្ម ភា្លមៗ វិញផងដែរថា សមត្ថកិច្ច ប្រកាសដាក់ឱសានវាទរយៈពេល ៤ ថ្ងៃ ក្រុមបាតុករ ត្រូវតែចាកចេញពីបរិវេណក្រសួងមហាផ្ទៃ មិនដូច្នេះនោះទេ អាជ្ញាធរនឹងប្រើវិធានការក្តៅ ទៅលើក្រុមបាតុករ ដើម្បីចូលកាន់កាប់ទីស្នាក់ការរាជការ ដោយលោក ឈ្លើម អះអាងថា បានត្រៀមកម្លាំងតម្រួតចល័ត លឿនជាង ១០០០ នាក់ ក្នុងប្រតិ្តបត្តិការខាងលើ៕

205

Filed in: ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.