លោ​ក​ស៊ូ​ថេប ​គ្រោង​ប្ដឹ​ងលោក​ស្រី​យីង​ឡាក់ ​ពី​ការ​ចាយ​លុ​យ​រៀប​ចំ​បោះឆ្នោ​ត​ខ្ជះខ្ជាយ

មេដឹកនាំ​ក្រុម​តវ៉ា​ប្រឆាំងនឹង​រដ្ឋាភិបាល លោក ស៊ូ​ថេប ថុង​ស៊ូ​បាន បាន​គំរាម​ចាត់វិធានការ តាមផ្លូវ​ច្បាប់​ប្រឆាំងនឹង​លោកស្រី​នាយករដ្ឋមន្ត្រី​ចាំផ្ទះ យី​ង​ឡាក់ ស៊ីណាវ៉ា ត្រា ដោយ​សំអាងថា លោកស្រី​បាន​ចំណាយ​ថវិការ​ខ្ជះខ្ជាយ ជាង៣.៨ពាន់លាន​បាត​ រៀបចំ​ការបោះឆ្នោត​មួយ​ដែល​មិន​ជោគជ័យ។ មិន​ជោគជ័យ​ដែល​លោក ស៊ូ​ថេប សំដៅ​ដល់​ដំណើរការ​បោះឆ្នោត​នៅថ្ងៃនេះ ហើយ​ថា​លទ្ធផល​នឹងមិន​អាច​ប្រកាស​បានឡើយ។

លោក ស៊ូ​ថេប ដែលជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កំណែទម្រង់​ប្រជា​ធិ​ប​តេ ហៅ​កាត់​ថា  PDRC បាន​ទៅ​កន្លែង​ប្រមូលផ្ដុំ​របស់​អ្នកគាំទ្រ​របស់ខ្លួន នៅ​ថ្ងៃអាទិត្យ​នេះ ហើយ​ថា៖ «មាន​អ្នកបោះឆ្នោត​តែ១៦ ទៅ១៧នាក់​ប៉ុណ្ណោះ ដែល​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត ជាពិសេស​អ្នក​នៅ តាម​បណ្តា​ខេត្ត​ភាគខាងត្បូង​ប្រទេស ដូចជា​ខេត្ត​ឈុំ​ផុន  ខេត្ត សុរា​តានី ខេត្ត រា​នុង ខេត្ត ក្រា​ប៊ី  ខេត្ត​ភូ​កេ​ត ខេត្ត​សុង​ក្លា ខេត្ត​សា​ទុន ខេត្ត យា​ឡា និង ខេត្ត ប៉ា​តានី »។

បើតាម​លោក ស៊ូ​ថេប គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត (EC) នឹង​មិនអាច​ប្រកាស​លទ្ធផល​នៃ​ការបោះឆ្នោត​នៅថ្ងៃនេះ​បានទេ  ដោយសារតែ​ចំនួន​អ្នក​ទៅ​បោះឆ្នោត​មាន​តិចតួច ហើ យ​ ថា បន្ទាប់ពី ក្រុមអ្នកតវ៉ា​ទទួល​ជ័យជំនះ នោះ លោក​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ប្រឆាំងនឹង​លោកស្រី​យី​ង​ឡាក់ ដែល​បាន​ចំណាយលុយ​ចំនួន៣.៨ ពាន់​លាន​បាត​រៀបចំ​ការ បោះឆ្នោត ដោយ​គ្មាន​មិន​ស្តាប់ទៅ​មនុស្ស ផ្សេងទៀត​ដែល​មិន​យល់ស្រប​ជាមួយ​ការបោះឆ្នោត​នោះ៕

240

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.