ការ​​បោះ​ឆ្នោ​ត​នៅ​ថៃ៖​ពួ​ក​ប្រឆាំ​ង​តវ៉ា​រា​រាំង​ការ​បោះឆ្នោ​ត

ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​រាំងខ្ទប់​ការបោះឆ្នោត​នៅ​មណ្ឌល​ជាច្រើន​ក្នុងការ​ការបោះ​ឆ្នោត​ដ៏​តានតឹង​កាលពី​ថ្ងៃអាទិត្យ​ដែល​​ត្រូវ​គ្របដណ្តប់​ដោយ​ការ​បង្ហូរឈាម​មុន​កាល​បោះឆ្នោត ពហិការ​ពី​គណបក្សប្រឆាំង និង​បាន​ភ័យខ្លាច​អំពី​ភាព​ប្រទាញប្រទង់​​នយោបាយ​អូសបន្លាយ​នៅក្រោយ​ការបោះឆ្នោត​។​ទោះ​ជា​បាតុកម្ម​មហាជន​រាប់​សប្តាហ៍​ដើម្បី​បណ្តេញ​លោក​ស្រី​ចេញពី​តំណែង ក៏​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ត្រូវបាន​​គេ​រំពឹង​ជាទូទៅ​ថា​នឹង​បន្តកាន់កាប់​អំណាច​តាម​រយៈ​ហិប​ឆ្នោត​។​

​តែ​មាន​មនុស្ស​តិច​ណាស់​សង្ឃឹមថា ការបោះ​ឆ្នោត​ដ៏​ប្រទូសរ៉ាយ​នេះ​នឹង​បញ្ចប់​វដ្ត​នៃ​អំពើហិង្សា​នយោបាយ​ដែល​បាន​ញាំញី​ព្រះ​រាជាណាចក្រ​នេះ​ចាប់តាំងពី​បងប្រុស​របស់​លោកស្រី គឺ​លោក​ថាក់​ស៊ី ស៊ីណាវ៉ាត្រា ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​ដោយ​ពួក​ឧត្តមសេនីយ៍នៅ​ឆ្នាំ​២០០៦​។​ពួក​មន្ត្រី​បាន​និយាយថា ការបោះឆ្នោត​អាច​មិន​ធ្វើទៅបាន​នៅ​៤៥​ក្នុងចំណោម​៣៧៥​មណ្ឌល​នៅ​ទូទាំង​ប្រទេស ដោយសារ​តែ​ពួក​​បាត​ករ​។​

នៅ​ផ្នែក​ជាច្រើន​នៅ​ភាគខាងត្បូង ដែលជា​មូលដ្ឋាន​របស់​ចលនា​ប្រឆាំង​រដ្ឋាភិបាល ពួក​បាតុករ​បាន​រារាំង​មិនអោយ​មាន​ការដឹក​ជញ្ជូន​ចេញ​ហិប​ឆ្នោត​ចេញពី​ការិយាល័យ​ប្រៃសណីយ៍​។​នៅ​ក្រុង​បាងកក ៤៣៧​ក្នុងចំណោម​ស្ថានីយបោះឆ្នោត​៦.៦៧៣ អាច​​មិន​បើក​ដោយសារតែ​ការ​រាំងខ្ទប់​ពី​សំណាក់​ពួក​អ្នក​តវ៉ា​ប្រឆាំង ឬ​ខ្វះ​បុគ្គលិក និង​ការប៉ះទង្គិច​។​ប្រា​នី​ត តាប​ទី​ម​តុង អាយុ​៥៧​ឆ្នាំ បាន​និយាយថា​”​ខ្ញុំ​គ្រាន់តែ​ចង់​បោះឆ្នោត​។​ពួក​គេ​បិទ​និង​មិន​ជញ្ជូន​ហិប​ឆ្នោត​ចេញ​”​។​តែ​នៅ​ថៃ​កណ្តាល​និង​ខាងជើង ព្រមទាំង​តំបន់​ខ្លះ​ក្នុង​រដ្ឋធានី ការបោះឆ្នោត​បាន​ចាប់ផ្តើម​ដោយ​គ្មាន​ការរំខាន​ធំដុំ ក្នុង​ការផ្តល់​ក្តី​​សង្ឃឹម​ដល់​លោកស្រី​យី​ង​ឡាក់​អំពី​ការជាប់ឆ្នោត​ជាថ្មី​។​កាលពី​ព្រឹក​ថ្ងៃអាទិត្យ លោកស្រី​យី​ង​ឡាក់ បាន​ស្ថិត​ចំណោម​អ្នក​ចេញ​ទៅ​បោះឆ្នោត​ដំបូងៗ​គេ ដោយ​លោកស្រី​បាន​បោះឆ្នោត​​នៅ​ចំពោះមុខ​សារព័ត៌មាន​។​អាជ្ញាធរ​បាន​និយាយថា ប៉ូលិស​១៣០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ទូទាំង​ប្រទេស​សំរាប់​ការបោះឆ្នោត​នេះ តែ​ស្ថានីយ​​បោះឆ្នោត​ជា​ច្រើន​មាន​សន្តិសុខ​តិចតួច​៕

267

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.