ប្រទេ​សថៃ​៖ បាតុ​ករ​ប្រ​ឆាំង​ផ្ដើ​មរុះកំ​ទេច​ការិ​យាល័​យ​បោះឆ្នោ​ត

ក្រុមប្រឆាំង​ដែល​គាំទ្រ​នយោបាយ​របស់លោក​ស៊ូ​ថេប​នោះ បានចាប់ផ្ដើម​រុះ​កំទេច​ការិយាល័យ​បោះឆ្នោត ក្នុងស្រុក​លោក​ឌិន នៅ​រសៀល​ថ្ងៃអាទិត្យ​នេះ ដើម្បី​សម្រេច​ផែនការ​រារាំង​ដំណើរកា​របោះ​ឆ្នោត​ដែល​ពួកគេ​មិន​ពេញចិត្ត។ នេះ​បើតាម​សេចក្ដីរាយការណ៍​របស់​កាសែត​បាងកក​ប៉ុ​ស្ត៍។ ព្រឹត្តិ​ការកំទេច​ការិយាល័យ​បោះឆ្នោត​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមអ្នកតវ៉ា ដឹកនាំ​ដោយ​គណៈកម្មាធិការ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ប្រជាជន (PDRC) របស់លោក ស៊ូ​ថេប ដែល​ប៉ុនប៉ង​រារាំង​មនុស្ស​មិន​ឲ្យ​ចូល​ស្ថានីយ៍បោះឆ្នោត ក្នុង​ការិយាល័យ​បោះឆ្នោត​ស្រុក។   របាយការណ៍​បាន​ឲ្យ​ដឹងថា មនុស្ស​ជាង១០០០ នាក់ ដែល​រស់នៅ​ស្រុក​លោក​ឌិន  បានដាក់​ពាក្យបណ្តឹង​ទៅ​ការិយាល័យ​ប៉ូលីស ដោយ​ចោទប្រកាន់ថា​ការបោះឆ្នោត​ដែល​រៀបចំ​ដោយ​គណៈ​ក​ម្មា​ធិ (EC) មិន​យកចិត្តទុកដាក់​លើ​កាតព្វកិច្ច​របស់ខ្លួន។    ដោយឡែក​ក្រុម​អ្នកគាំទ្រ​ការបោះឆ្នោត ក៏បាន​ឱ្យដឹង​ផងដែរ​ថា ពួកគេ​នឹងធ្វើ​ការតវ៉ា​ប្រឆាំងនឹង លោក Issaramet Kachanukul ប្រធានការិយាល័យ​បោះឆ្នោត​ស្រុក​លោក​ឌិន  ដោយសារតែ​គាត់​បាន​បរាជ័យ​ក្នុងការ​ការពារ​គ្រឿង​បោះឆ្នោត​នៅក្នុង​តំបន់​របស់​ពួកគេ។   គួរ​បញ្ជាក់ថា​ស្រុក​លោក​ឌិន មាន​ស្ថានីយ៍បោះឆ្នោត​ចំនួន១៧៥កន្លែង និង​មាន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ចំនួន ២៥៩៤៩នាក់។ ការបោះឆ្នោត​ក្នុងប្រទេស​ថៃ បានចាប់ផ្ដើម​ឡើង​នៅ​ម៉ោង៨ព្រឹក​មិញ ដោយមាន​ការរារាំង​ពី​ក្រុម​អាវ​លឿង និង​មានការ​គាំទ្រ​ពី​ក្រុម​អាវ​ក្រហម៕

Watphnom News Latest News In Cambodia 265

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.