ប្រ​ទេស​ថៃ៖​ ម​ណ្ឌល​បោះ​ឆ្នោ​តចំ​នួន​៤២ ​ក្នុង​ខេ​ត្ត៧​៧ រ​ង​ការរារាំ​ងពី​ក្រុម​ប្រ​ឆាំង

គិត​ត្រឹម​ម៉ោង១២ថ្ងៃ​ត្រង់នេះ មាន​មណ្ឌលបោះឆ្នោត​ចំនួន៤២ ក្នុង​ខេត្ត​ចំនួន៧៧ បាន​រង​ការលំបាក់ ដោយសារ​មានការ​រារាំង​ពី​ក្រុមប្រឆាំង​ការបោះឆ្នោត។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់កា​សែត​បាងកកប៉ុស្ត៍។ យ៉ាងណាក៏ដោយ អគ្គលេខាធិការ​គណៈកម្មកា​របោះ​ឆ្នោត បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​ក៏មាន​ហិប​ឆ្នោត​ចំនួន ៣៣៣៣៧៥ហិប​ដែរ ដែល​នឹង​អាច​ទទួលបាន​សន្លឹកឆ្នោតខ្លះៗនៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ។   ដោយឡែក​ហិប​ឆ្នោត​មួយចំនួនទៀត ដែល​មិនអាច​បញ្ជូន​ទៅដល់​កក​ន្លែ​ង​បោះឆ្នោត និង​មិន​អាចមាន​សន្លឹកឆ្នោត​នោះ ភាគច្រើន​បានកើត​ឡើង​នៅ​តំបន់​ភាគខាងត្បូង​ប្រទេស ក្នុង​មណ្ឌលបោះឆ្នោត​ចំនួន៩។
សម្រាប់​មណ្ឌលបោះឆ្នោត​នៅ​ភូមិភាគ​ខាងជើង និង​ភាគ​ឦសាន​បាន​ដំណើរការ​បោះឆ្នោត​ជាធម្មតា៕

fr

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.