​ក្រុ​ម​អាវក្រ​ហម ​ប្រ​កាស​ផ្តល់ ​ប្រាក់​រង្វាន់ ​៤ម៉ឺ​នបា​ត ​ស​ម្រាប់​អ្នកប្រ​ម៉ាញ់ ​បា​នរូប​ថត​អាប់​ភី​ស៊ិ​ត នៅមណ្ឌលបោះឆ្នោត

បាង​កក៖ ក្រុ​មមេដឹ​កនាំ​អាវ​ក្រហ​ម ដែ​លគេដឹង​ថា ជា​​គាំទ្ររ​ដ្ឋាភិបា​លលោ​ក យីង​ឡាក់ និងប្រ​ឆាំងនឹ​ងក្រុម​លោក ​អាប់ភីស៊ី​ត​នោះ បាន​ប្រកាសផ្ត​ល់ប្រា​ក់រង្វាន់រ​ហូតដ​ល់ទៅ ៤ម៉ឺ​នបាត ​សម្រាប់ជ​នណា ​ដែលប្រម៉ាញ់​រូបថត​លោក អាប់ភី​ស៊ីត ទៅ​កាន់ម​ណ្ឌល​បោះឆ្នោត បានមុនគេ។ នេះបើយោងតាមគេហទំព័រ The Nation ដែលចេញផ្សាយ នាព្រឹកថ្ងៃអាទិត្យ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។

សូមបញ្ជាក់ថា នាកន្លងមកលោកអាប់ភីស៊ីត ក៏ដូចជាគណបក្សប្រជាធិបតេយ្យរបស់លោក តែងតែធ្វើការតវ៉ា និង ចង់ឲ្យមានការពន្យារពេល នៃការបោះឆ្នោតដែលរៀបចំដោយរដ្ឋាភិបាលចាំផ្ទះ របស់លោកស្រី យីងឡាក់។

សម្រាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ បានចែងថា សម្រាប់តំណាងរាស្រ្ត ក៏ដូចជាមន្រ្តីរាជការទាំងអស់ បើសិនជា មិនទៅចូលរួមការបោះឆ្នោតទេ គេនឹងលុបឈ្មោះចេញពីបេក្ខភាពតំណាងរាស្រ្ត មិនតែប៉ុណ្ណោះទៀតសោត មន្រ្តី រាជការ ដែលមិនទៅបោះឆ្នោត ក៏គ្មានសិទ្ធិបម្រើការងារក្នុងក្របខណ្ឌមន្រ្តីរាជការផងដែរ៕

S-177

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.