ម​ណ្ឌ​ល​បោះ​ឆ្នោ​តថៃ មួ​យចំ​នួនត្រូ​វបិទ​ទ្វារ ​ដោយ​សា​រគ្មា​នម​ន្រ្តី ប្រ​ចាំកា​រ

បា​ងកក៖ ​យោងតា​មគេហទំព័រ I​NN រប​ស់ថៃ នៅ​ថ្ងៃអាទិត្យ ​ទី២ ខែ កុម្ភៈ ​ឆ្នាំ២០១៤ ​បានចេ​ញផ្សាយ​ឲ្យដឹង​ថា ប្រធា​នគណៈ​​កម្មាធិការជាតិរៀបចំ​ការ​បោះឆ្នោត ​បានចេញ​ញ្ជាឲ្យ​បិទមណ្ឌល​បោះឆ្នោត​ចំនួ​នពីរ គឺ​ម​ណ្ឌលវ​ត្ត ថាតថ​ង ៦ ​និង ​៧ ស្ថិត​នៅក្នុ​ងស​ង្កាត់វ៉ាតានា ​ក្រុង​បាងកក​។

ការបិទមណ្ឌលទាំងពីរនេះ ត្រូវបានគេហទំព័រព័ត៌មានរបស់ថៃមួយនេះ រាយការណ៍ថា បណ្តាលមកពីគ្មានមន្រ្តី ប្រចាំការនៅក្នុងការរិយាល័យបោះឆ្នោត បើទោះបីជាប្រជាពលរដ្ឋមានសិទ្ធិធ្វើដំណើរទៅមណ្ឌលទាំងពីរនេះ យ៉ាងច្រើនក្តី។

ក្រៅពីមណ្ឌលបោះឆ្នោតទាំងពីរ ដែលស្ថិតនៅក្នុងក្រុងបាងកក មណ្ឌលបោះឆ្នោតមួយចំនួននៅតាមបណ្តាខេត្ត ក៏ត្រូវបានបិទផងដែរ តែគេមិនទាន់ដឹងចំនួនពិតប្រាកដនៅឡើយទេ។ នេះបើយោងតាមបណ្តាញព័ត៌មាននានា របស់ប្រទេសថៃ។

បើយោងតាមគេហទំព័រ Channel NewsAsia របស់សិង្ហបុរីវិញ បានឲ្យដឹងថា ក្រុមអ្នកអ្នកតវ៉ាដឹកនាំដោយ ស៊ូថេប បានព្យាយាមរារាំងមិនឲ្យមានការបោះឆ្នោត បណ្តាលឲ្យមណ្ឌលបោះឆ្នោតប្រមាណ ១០ភាគរយ ត្រូ S-176វបានបិទទ្វារ៕

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.