១​៤នា​ក់​ស្លា​ប់ក្នុ​ងកា​រផ្ទុះ​ភ្នំ​ភ្លើ​ង​នៅឥ​ណ្ឌូ​នេ​ស៊ី

មនុ​ស្ស​១​៤នាក់ រួម​​មាន​សិ​ស្សសា​លា​៤​​នាក់ ត្រូវ​បាន​សម្លា​ប់​កាលពី​​ថ្ងៃ​សៅរ៍​​បន្ទាប់​ពី​ពួកគេ​​ត្រូវ​ព័ទ្ធ​​ជុំជិត​​ដោយ​ផេះ​និ​ង​ផ្សែ​ង​​ចេញ​ពី​ភ្នំភ្លើ​ង​Mo​unt Sinab​​ung​របស់​ឥ​ណ្ឌូនេ​ស៊ី នៅក្នុ​ង​ការ​ផ្ទុះ​ខ្លាំង​​បំផុត​មួ​យ​​នៅ​ប៉ុន្មាន​​ថ្ងៃ​ចុង​ក្រោយ​​នេះ​។​អ្នក​នាំពាក្យ​​សំរាប់​ទី​ភ្នាក់ងារ​​គ្រប់​គ្រ​ង​គ្រោះ​មហន្តរាយ​ជាតិ បាន​និយាយថា មនុស្ស​៨​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​ភូមិ​​មួយ​ជិត​ភ្នំ​Mount Sinabung​លើ​កោះ​ស៊ូ​ម៉ា​ត្រា ក្នុងនោះ​៤​នាក់​ជា​កូន​សិស្ស​វិទ្យាល័យ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​មើល​ទេស​​ភាព​ភ្នំភ្លើង​។​ ​សាកសព​៦ទៀត​ត្រូវបាន​រក​ឃើញ​ក្នុង​ភូមិ​ដដែល​នៅពេល​ក្រោយ​មក​និង​ត្រូវបាន​នាំ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​កំណត់​អត្ត​​សញ្ញាណ​។​ពួក​មន្ត្រី​បារម្ភ​ខ្លាចក្រែង​មាន​សាកសព​បន្ថែមទៀត​ក្នុង​ការផ្ទុះ​កាលពី​ថ្ងៃ​សៅរ៍ តែ​ដោយសារ​តែ​ផ្សែង​ក្តៅ​ខ្លាំងបាញ់​ចេញពី​ភ្នំ ការរុករក​និង​សង្គ្រោះ​ត្រូវបាន​ផ្អាក​។​​ភ្នំ​Mount Sinabung បាន​បញ្ចេញ​សកម្មភាព​ចាប់តាំងពី​ពាក់កណ្តាល​ខែ​មករា តែ​វា​បាន​ផ្ទុះ​ជា​ថ្មី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​​ដោយ​បញ្ជូន​ដុំថ្ម​ក្តៅ​និង​ផេះ​ចូល​ក្នុង​អាកាស​កំពស់​២.០០០​ម៉ែត្រ និង​គ្រប​តំបន់​ជុំវិញ​ជាមួយនឹង​ធូរ​លី​ពណ៌​ប្រផេះ​៕

ab94

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.