ជ​នស៊ី​វិ​ល៤​៦​នា​ក់​ស្លាប់ក្នុ​ងការ​ទម្លាក់​គ្រាប់​បែក​នៅ​ស៊ីរី

យ៉ាង​តិច​ជ​ន​ស៊ីវិល​​៤៦​​នាក់​ត្រូវ​បាន​សម្លាប់​​កាលពី​​ថ្ងៃ​​សៅរ៍ ​ដោយ​​៣៣​​នាក់​នៅ​ក្នុង​សង្កា​ត់​តែមួ​យ នៅ​ពេល​​ឧទ្ធម្ភា​គចក្រ​​រ​បស់​រ​ដ្ឋាភិបា​ល​​ស៊ី​រី​​ទម្លា​ក់​ធុង​​ផ្ទុក​​គ្រឿងផ្ទុះ​​និង​​ឆេះ លើ​តំប​ន់​គ្រប់​គ្រង​ដោ​យ​ពួក​ឧ​ទ្ទាម​នៅ​ទី​ក្រុង​អាឡេ​ប​ប៉ូ​។​​នាយក​អង្គ​ការសិ​ទ្ធិមនុស្ស​​ស៊ី​រី​បាន​​ប្រាប់​​ទីភ្នាក់ងារ​សារព័ត៌មាន​អាអេ​ហ្វ​ប៉េ​ថា យ៉ាងតិច​មនុស្ស​៤៦​នាក់​បាន​ស្លាប់​នៅក្នុង​​ការទម្លាក់​គ្រាប់​នៅ​តំបន់​ខាងកើត​នៃ​ក្រុង​អាឡេប​ប៉ូ​។​អ្នកស្លាប់​៣៣​នាក់​ស្ថិតនៅ​តំបន់​តា​រេ​ប អាល់​-​បាប​។​អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ចំនួន​មនុស្ស​ស្លាប់​ក្នុង​សង្គ្រាម​ស៊ីវិល​នៅ​ស៊ី​រី​បាន​ឡើង​ហួស​១៣៦.០០០​នាក់ នៅពេល​អំពើហិង្សា​កាន់តែ​ឆក់យក​ជីវិត​មនុស្ស​ច្រើន​ឡើង​៕

 

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.