ថៃ​៖ ក្រុ​មអ្ន​កគំា​ទ្រ​ការ​បោះ​ឆ្នោ​ត​នាំគ្នា​ធ្វើបា​តុ​កម្មត​បត​នឹ​ង​ក្រុម​ប្រ​ឆាំង

អ្ន​ក​គាំទ្រ​​ការ​​បោះឆ្នោ​​តនៅ​ថ្ងៃ​អាទិ​​ត្យស្អែក​នេះបា​ន ​ប្រមូ​លផ្តុំគ្នា​​នៅទីក្រុ​ង​បាងក​​ក និងប្រ​​មូលផ្តុំ​​គ្នានៅ​ភា​គខាង​​ត្បូង​ ​ដើម្បី​ធ្វើ​ការ​ប្រ​ឆាំង​ត​បត​ប​នឹង​ក្រុម​បា​តុករ​​ប្រឆាំង​រ​ដ្ឋាភិ​បាល​ដែល​រារាំង​​ការបោះ​​ឆ្នោត​។ តែ​ទោះ​ជា​យ៉ាង​ណា​ គេកំ​ពុ​ងមា​នកា​រភ័​យ​ខ្លាច​ថាកា​រប៉ះទ​ង្គិ​ច​គ្នា​នឹ​ងអាចកើ​តមានឡើ​ងរវាង​ក្រុមទាំ​ងពីរ​។ នេះបើ​យោងតា​មសារ​ព័ត៌​មាន Bangkok Post។
នៅក្នុ​ងទីក្រុ​ងបាង​កក កា​លពីម្សិ​លមិញ​នេះ មា​នមនុស្ស​ជា​ច្រើន​នាក់ ​បានបោះ​តង់ស្នា​ក់នៅ នៅ​ខណ្ឌ​ Sai Mai  ដើម្បីកា​រពារកា​ររំខាន​ដល់ស្ថានី​យ៍បោះឆ្នោត​ពីក្រុម​គំាទ្រគ​ណកម្មា​ធិការ​ប្រជាជ​នដើម្បីកំ​ណែទ​ម្រង់ប្រ​ជាធិប​តេយ្យ។​ ចំណែក​នៅក្នុង​ការិយា​ល័យនៅ​ក្នុង​ស្រុក ​Don Muang មា​នប្រជាជ​នប្រមា​ណ៣​០០នាក់ បា​នអះអា​ងថាពួក​គេនឹង​ស្នាក់នៅ​ទីនោះដើ​ម្បីការ​ពាររ​ហូតដ​ល់កា​របោះ​ឆ្នោតចប់​សព្វ​គ្រប់។ អភិបា​លស្រុ​ក Don Muang លោក Phumipat Damrongkiattisak បានអោ​យដឹ​ងថា ​ក្រុមប្រជា​ជន​ដែលបាន​បង្ហា​ញខ្លួ​ននៅពេ​លនេះ​ គឺមា​នគោលបំ​ណង​ការពា​រកា​ររំ​ខានពី​ក្រុមបាតុ​ករ ​នៅពេលដែ​លហិបឆ្នោ​ត ឬ​សន្លឹក​ឆ្នោតត្រូ​វបាន​ដឹកជ​ញ្ជូនទៅកា​ន់ស្ថានី​យ៍បោះឆ្នោ​តនៅថ្ងៃ​ស្អែក​ពេលទៀ​បភ្លឺ​។ ចំណែ​កឯ​កនៅខេ​ត្ត Pattani ឯនោះវិ​ញ មា​នប្រជាព​លរ​ដ្ឋប្រហែ​ល ១០០​នាក់បា​នជួប​ជុំគ្នានៅឯ​វិហា​រឥស្លា​មចំ​កណ្តាល​ខេត្ត កាល​ពីម្សិ​លមិញនេះ​ដើម្បី​ប្រឆាំង​នឹង​ការរា​រាំង​ការបោះ​ឆ្នោត។​នៅក្នុ​ងពេល​នោះដែល​ លោក​ អភិ​បាលរ​ងខេត្ត​​ Abdullah Ma-sae  ជាអ្ន​កដឹក​នាំក្រុមប្រ​ជាជ​ន បាន​ចេញសេ​ចក្តីសេ​ចក្តី​ថ្លែការ​ណ៍មួយ​ ដើម្បីប្រ​ឆាំងនឹ​ងក្រុម​បាតុក​រដែលប្រឆាំ​ងកា​របោះឆ្នោ​តនៅថ្ងៃ​ស្អែក​ ដោយបា​នអះ​អាងថាជា​ការរំ​លោភ​សិទ្ធិន​យោបាយ​ និងសេ​រីភាព​ប្រជា​ជន​ទូទៅ។​ នៅក្នុងខេត្តPhrae មាន​មនុស្ស​ប្រមា​ណ២០​០នាក់​ធ្វើការ​ប្រជុំគ្នា​នៅក្បែរ​សាលាខេ​ត្តបា​នប្រកា​សគាំ​ទ្រការ​បោះឆ្នោត​ និ​ងនាំ​គ្នារិះគ​ន់យ៉ាង​ចាស់ដៃ​ចំពោះគ​ណកម្មា​ធិកា​រប្រជាជ​នរប​ស់លោ​ក Suthep។គួរ​បញ្ជាក់​ថា ការ​បោះឆ្នោ​តនៅ​ថ្ងៃស្អែ​កនេះ ​ត្រូវ​បានគេរំ​ពឹងទុ​កថា​នឹង​ត្រូវរៀ​បចំ​ឡើងដោយ​គ្មាន​ការ​អាក់ខា​ននោះ​ឡើយ​ ហើយ​មាន​ប៉ូលី​ស ទា​ហាន ​ច្រើនសែ​ននា​ក់នឹង​ត្រូវដា​ក់ព​ង្រាយនៅ​គ្រប់​ស្ថានីយ៍​បោះឆ្នោ​តនៅ​ទូទាំង​ប្រទេស​៕

leader-of-thailand-01-2014-01-09

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.