យី​ង​ឡា​ក់៖​ការ​បោះ​ឆ្នោត​នេះ​អ​ធ​ម្មនុ​​ញ្ញ?

ហេ​តុអ្វី​​បានជា​​ថា​ការ​បោះឆ្នោ​ត​នេះ​អ​​ធម្មនុញ្ញ​?​​នាយក​រដ្ឋមន្ត្រី​​ចាំផ្ទះ ​យី​ង​​ឡាក់ ស៊ី​ណាវ៉ា​ត្រា ចង់​​អោយ​​មេ​បក្ស​ប្រ​ឆាំង​​លោក​អាប់​ភិ​ស៊ី​ត វេ​ចា​ជីវ៉ា ​ផ្តល់​​ការព​ន្យល់​។​​លោ​កស្រី​​បាន​ឆ្លើ​យតប​​ទៅនឹង​សម្តី​​របស់​ប្រ​ធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​​រូប​នេះ​​ដែល​​ថា​លោក​​នឹង​​មិន​ចេ​ញម​ក​​បោះ​ឆ្នោត​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ដោយសារ​ការ​បោះឆ្នោត​នេះ​អ​ធម្មនុញ្ញ​។​យី​ង​ឡាក់​បាន​ចោទសួរ​កាលពី​ថ្ងៃ​សៅរ៍​ថា​”​តើ​អ​ធម្មនុញ្ញ​មានន័យ​យ៉ាងម៉េច​?​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៧ ជា​ពិសេស​ត្រង់​ផ្នែក​និ​យាយ​អំពី​ការបោះឆ្នោត ត្រូវបាន​កែសម្រួល​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ខ្លួនឯង មិនមែន​រដ្ឋាភិបាល​នេះ​ទេ​”​។​”​រដ្ឋាភិបាល​បាន​អនុវត្ត​តាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៧ ទោះ​ជា​ថា​វា​ចេញ​មក​ពី​រដ្ឋប្រហារ​យោធា មិនមែន​ប្រជាជន​ក៏ដោយ​”​។​លោកស្រី​បាន​អំពាវនាវ​ប្រជាជន​អោយ​ទុកចិត្ត​លើ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ដែល​ទទួលខុសត្រូវ​ធ្វើកា​របោះ​​ឆ្នោត​ដោយ​ត្រឹមត្រូវ​និង​សេរី និង​ថា​”​បើ​យើង​មិន​គោរព​ច្បាប់​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ តើ​យើង​ពន្យល់​ទៅកាន់​សហគមន៍​អន្តរជាតិ​​ដូច​ម្តេចទៅ និង​យើង​អាច​ដឹកនាំ​ប្រទេស​ដោយ​របៀប​ណា​?”​។​លោក​អាប់ភ​ស៊ីត​បានបញ្ជាក់​ថា​លោក​នឹង​មិន​បោះឆ្នោត​នៅ​ថ្ងៃនេះ​ទេ​។​ក្នុង​សារ​លើ​ទំព័រ​Facebook​របស់លោក អាប់​ភិស៊ី​ត​​បាន​និយាយថា​លោក​នឹង​មិន​បោះឆ្នោត​នេះ​ទេ​ពីព្រោះ​វា​អ​ធម្មនុញ្ញ និង​មិន​បំរើ​គោលបំណង​ពិត​នៃ​ការបោះឆ្នោត​មួយ​ក្រោម​​ប្រព័ន្ធ​ប្រជាធិបតេយ្យ​។​អនុប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក​អា​ពី​រ៉ាក់ កូសា​យ៉ូ​ឌីន ក៏​បាន​និយាយថា​លោក​នឹង​មិន​បោះឆ្នោត​នៅ​ថ្ងៃនេះ​ដែរ​។​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ បាន​និយាយថា​ការសំរេចចិត្ត​របស់​អាប់ភ​ស៊ីតក្នុង​ការ​មិន​បោះឆ្នោ​ត​ជា​សិទ្ធិ​បុគ្គល មិនមែន​ជា​ការសំរេច​របស់​គណបក្ស​ទេ​។​គណបក្ស​ប្រជាធិបតេយ្យ ដែល​កំពុង​ធ្វើពហិការ​ការបោះឆ្នោត​ដោយ​មិន​បាន​ដាក់​បេក្ខជន​អោយ​ឈរឈ្មោះ អនុញ្ញាត​អោយ​​សមាជិក​ខ្លួន​ធ្វើការ​សំរេចចិត្ត​ដោយ​សេរី​អំពី​ថា​តើ​ត្រូវ​បោះ​ឬ​មិន​បោះឆ្នោត​។​ស្របពេល​ជាមួយ​គ្នា ប្រធាន​ក្រុម​អាវ​ក្រហម លោកស្រី​ធិតា តា​វ៉ន​សេត បាន​និយាយថា ពួក​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​និង​អ្នក​ស្នេហា​លទ្ធិប្រជាធិបតេយ្យផ្សេងទៀត គួរ​ចេញមក​ស្រុះគ្នា​ដើម្បី​បោះឆ្នោត​នៅ​ថ្ងៃនេះ​៕

chanroth013-dec-36

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.