កា​រ​​បោះឆ្នោ​ត​នៅ​សង្កា​ត់មួ​យត្រូ​វលុប​ចោល​បន្ទា​ប់ពី​មនុ​ស្ស៦​នា​ក់របួ​សក្នុ​ងការ​ប៉ះ​ទ​​ង្គិច

ម​នុ​ស្ស​៦​នា​ក់​ត្រូវបា​ន​គេ​រា​យការ​ណ៍​ថា​រ​ងរបួស​នៅ​ក្នុង​ឧ​បទ្ទវ​ហេតុ​ប៉ះ​ទង្គិច​គ្នា​​នៅ​ក្រុ​ង​បាងកក​​ខាង​ជើង​​នៅ​ល្ងាច​​មុន​ថ្ងៃ​​​បោះ​ឆ្នោត​​ថ្ងៃទី​​២​កុ​ម្ភៈ​នេះ​​។​នៅ​​ម៉ោង​​៨​កន្លះ​​យប់​ថ្ងៃ​​សៅរ៍ គ​ណៈ​កម្មាធិ​ការ​រៀបចំ​​ការ​បោះឆ្នោត​​បាន​ប្រកា​ស​ថា កា​របោះឆ្នោត​​នៅ​សង្កា​ត់​ឡាក់​​ស៊ី​នៅ​​ថ្ងៃ​​អាទិ​ត្យ​នេះ នឹង​ត្រូវ​លុបចោល​។​គណៈកម្មាធិការ​បាន​និយា​ថា ខ្លួន​នឹង​មិន​បើក​បន្ទប់​បោះឆ្នោត​១៥៨​នៅក្នុង​សង្កាត់​នេះ​ទេ ដោយសារ​ពួក​មន្ត្រី​បរាជ័យ​ក្នុង​ការ​​ចរចា​ជាមួយ​ពួក​អ្នក​ប្រឆាំង​តវ៉ា​ដើម្បី​ទទួលបាន​ហិប​ឆ្នោត​មក​ពី​ការិយាល័យ​សង្កាត់​ដែល​ពួកគេ​កំពុង​ឡោមព័ទ្ធ​។​ការបោះឆ្នោ​​ត​ថ្មី​មួយ​នឹង​ត្រូវ​ធ្វើឡើង​នៅពេល​ក្រោយ​។​ការប៉ះទង្គិច​កាលពីរ​សៀ​ល​ថ្ងៃ​សៅរ៍​បានចាប់ផ្តើម​នៅមុន​ម៉ោង​៤​បន្តិច នៅពេល​គេ​ឮ​សម្លេង​ផ្ទុះ​គ្រាប់បែក​ឬ​ផាវ​ធំមួយ​។​នៅ​មួយ​​ម៉ោង​ក្រោយមក សាក្សី​បាន​រាយការណ៍​អំពី​សម្លេង​ដូច​ជា​ផាវ តែ​តាមពិត​វា​ជាការ​បាញ់កាំភ្លើង​។​ការបាញ់​នេះ​បាន​មាន​រយៈពេល​ជិត​៣០​នាទី​។​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​Erawan Medical Centre​បាន​និយាយថា មនុស្ស​៦​នាក់​រងរបួស ៤​នាក់​ជា​បុរស​និង​២​នាក់​ជា​​ស្ត្រី​។​នៅពេល​ការបាញ់​គ្នា​កាន់តែ​ខ្លាំង មនុស្សម្នា​នាំគ្នា​រត់​រក​កន្លែង​លាក់ខ្លួន​នៅ​ស្ពាន​អាកាស​ជិតៗ​នោះ ផ្សារ​Lak Si Plaza​និង​ IT Square​។​

ក្នុងចំណោម​អ្នក​រងរបួស​គឺ​អ្នកយក​ព័ត៌មាន​អោយ​កាសែត​Daily News និង​អ្នក​ថតរូប​កាសែត​អាមេរិកលោក​James Nachtwey ។​អ្នកកាសែត​ពាក់​ក្រណាត់​ដៃ​អាវ​ពណ៌​បៃតងខ្ចី​ដើម្បី​សុវត្ថិភាព តែ​ពួក​អ្នក​តវ៉ា​ប្រឆាំង​ការបោះឆ្នោត​ក៏​ពាក់​ក្រណាត់​ដៃ​អាវ​ពណ៌​ដូច​គ្នា​៕

thai3

Filed in: ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.