ការិ​យា​ល័យ​​បោះ​ឆ្នោ​តនៅ២​០​ខេ​ត្ដ​ត្រូវ​បាន​​ឡោ​មព័​ទ្ធ

ពួ​ក​បា​តុករ​​ប្រឆាំង ​នៅ​ប​ន្ដ​អុក​ឡុក​​ក្រុ​ង​បាងក​ក ទោះជា​​អាជ្ញា​ធរ ប្រ​កាស​​ប្រើ​ច្បា​ប់​គ្រា​អាស​ន្ន ​ជាហេតុ​​នាំឱ្យ​មាន​​ការបា​រ​​ម្ភ​ថា​ ការ​បោះ​ឆ្នោត​ថ្ង​២ ​កុម្ភៈ ​អាច​មា​ន​បញ្ហា​ ​​មន្ដ្រី​ជាន់​ខ្ពស់​​ម្នាក់​នៃ​​គ​ណៈកម្មា​ការ​រៀ​បចំ​​កា​រ​បោះ​ឆ្នោត​ បាន ​និយាយ​​កាលពី​ថ្ងៃ​​សុក្រ​ទី​​២៤​ខែម​ករា ​ថា​ការិ​យា​ល័យ​បោះ​ឆ្នោត​នៅ ​២០​ខេត្ដ ​ភាគ​ច្រើន​​នៅ​​ភាគ​ខាង ត្បូង​ថៃ ត្រូវបាន​ឡោមព័ទ្ធ​ដោយ​ពួក​បាតុករ​ប្រឆាំង រដ្ឋាភិបាល នៅមុន​ការបោះឆ្នោត​មុន​កាលកំណត់​នៅ​ថ្ងៃអាទិត្យ នេះ សម្រាប់​ការបោះឆ្នោត​សកល​ថ្ងៃ​២​កុម្ភៈ​។​  ​ភូ​ចុង ណុ​ត្រា​វង់ អគ្គលេខា នៃ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត បាន​និយាយថា ទីភ្នាក់ងារ​បោះឆ្នោត​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី ថ្ងៃ​សុក្រ ដើម្បី​ពិភាក្សា​បញ្ហា​ផ្លូវច្បាប់​លើ​ករណី​ការរារាំង​ការបោះឆ្នោត​មុន​កាលកំណត់​នេះ​។​​ប្រភពព័ត៌មាន​បាន​និយាយថា ពួក​បាតុករ​នឹង​ព្យាយាម​រារាំង​ការបោះឆ្នោត​ជំហាន​ដំបូង​នៅ​ថ្ងៃអាទិត្យ​នេះ​នៅ​ក្រុង​បាងកក​ដោយ​បិទផ្លូវ ឆ្ពោះ ទៅកាន់​ស្ថានីយបោះឆ្នោត​។​ ​ក្នុងពេល​ជាមួយគ្នា ក្រុម​អាវ ក្រហម​ដែល​គាំទ្រ​រដ្ឋាភិបាល បានប្រកាស​ផែនការ​ជួបជុំគ្នា​ដ៏​ធំ​នៅតាម​ខេត្ដ​ជាច្រើន​នៅ​ថ្ងៃ​ពុធ​សប្ដាហ៍ ក្រោយ ដើម្បី​គាំទ្រ​ការបោះឆ្នោត​និង​ជំរុញឱ្យមាន​ការបោះឆ្នោត​នេះ​នៅ​ថ្ងៃទី​២​ខែកុម្ភៈ បន្ទាប់ពី​មានការ​ភ័យខ្លាច​ថា ការបោះឆ្នោត​នេះ​នឹងត្រូវ​បាន ពន្យារ​ពេលនោះ ស្របពេល​ដែល​លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​បច្ចុប្បន្ននេះ ប្ដេជ្ញា​ថា​នឹង​ប្រើប្រាស់​គ្រប់​ម​ធ្យា​បាយ ទាំងអស់​ដើម្បី​បំផ្លាញ​ដំណើរការ​បោះឆ្នោត​នេះ​។​
លោកស្រី ធី​ដា ថា​វ៉ន​សេត ប្រធាន​ក្រុម​រណសិរ្ស​រួបរួម​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប្រឆាំង​ការដឹកនាំ​ផ្ដាច់ការ (​ក្រុម​អាវ​ក្រហម​) បាន ប្រកាស​ផែនការ​របស់​ក្រុម​នេះ បន្ទាប់ពី​តុលាការ​រដ្ឋធម្មនុញ្ញ​កាលពី​ថ្ងៃ ព្រហស្បតិ៍ បានសម្រេច​ទទួលយក សំណើ​របស់​គណៈកម្មកា​រ​រៀប​ចំការ បោះឆ្នោត (EC) មក​ពិចារណា​អំពី​ការពន្យារពេល​ការបោះឆ្នោត​នេះ​។​គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត (EC) បានស្នើ​តុលាការ​ឱ្យ សម្រេច​ចិ​ត្ដ​ថា តើ​ការបោះឆ្នោត​នេះ​នឹងត្រូវ​ពន្យារពេល​និង​ថា តើន​រណា មាន​សិទ្ធិអំណាច​ដើម្បី​បញ្ជា​ឱ្យមាន​ការពន្យារពេល​បោះ​ឆ្នោត​នេះ​។ តុលាការ រដ្ឋធម្មនុញ្ញ​នេះ ត្រូវបាន​រំពឹងថា​នឹងធ្វើ​សេចក្ដីសម្រេច​ចិ​ត្ដ​មួយ​នៅ ថ្ងៃ​សុក្រ​នេះ​។​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍  លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន មេដឹកនាំ​បាតុកម្ម​ប្រឆាំង រដ្ឋាភិបាល​បច្ចុប្បន្ននេះ​និង​ជា​មេដឹកនាំ​នៃ​ក្រុម​គណៈ ក​ម្មា​ធិ​ការ​កំណែទម្រង់ លទ្ធិប្រជាធិបតេយ្យ​រប​ស់​ប្រជា​ជា​ជន (PDRC) បាន​និយាយប្រាប់​ក្រុមអ្នកតវ៉ា ប្រឆាំង​រដ្ឋាភិបាល​នេះ​ថា គណៈកម្មាធិការ កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ របស់​ប្រជា​ជា​ជន​នឹង​ប្រើប្រាស់​គ្រប់​ម​ធ្យា​បាយ​ទាំងអស់​ដើម្បី​រារាំង​ដំណើរការ​បោះឆ្នោត​នេះ​។  ​លោក​ស៊ូ​ថេប ធឿ​ក​ស៊ូ​បាន បាន​និយាយថា “​ដើម្បី​រារាំង​ដំណើរការ​បោះឆ្នោត​នេះ យើង​នឹង​បិទផ្លូវ​ដែល​ទៅកាន់​មណ្ឌលបោះឆ្នោត ទាំងនោះ​”៕

 images(1)

Filed in: ព័ត៌មានថ្មី, ព័ត៌មានអន្តរជាតិ

Recent Posts

Bookmark and Promote!

© 2019 រំដោះជាតិ | Rumdos Cheat. All rights reserved. XHTML / CSS Valid.